ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារីៗ​យើង​មានសង្ឃឹម​ហើយ ... បុរស​នៅ​ហ្ស៊ីន (Virgin) អាច​សម្គាល់​ដឹង តាម​វិធី​ទាំងនេះ​!
19, Sep 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្រី​ច្រើន​យល់​ខុស​ថា បុរស​ភាគច្រើន ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​រួមភេទ (​អស់​ក​ម្លោះ​) តាំងពី​នៅ​ក្មេង​ម្លេះ ដូច្នេះហើយ ស្ត្រី​ទាំងនេះ មិនសូវ​សប្បាយចិត្ត ឬ​ចង់​ទាក់ទង​បុរស​ទាំង​នោះឡើយ​។​



​ប៉ុន្តែ ជាការ​ពិត មាន​បុរស​ច្រើនណាស់ ដែល​អាច​ថែរក្សា​ភាព​ក​ម្លោះ​របស់គេ សម្រាប់​ភរិយា​ពេញ​ច្បាប់​។​

​យ៉ាងណាមិញ មនុស្ស​ស្រី​យើង ក៏​អាច​ស្មាន ឬ​ដឹងថា បុរស​ម្នាក់​នោះ មិន​ធ្លាប់​ខូច (​ឆ្លងកាត់​បទពិសោធន៍​រួមភេទ​) តាមរយៈ​កាយវិការ និង​បុគ្គលិកលក្ខណៈ​ដូចខាងក្រោម​នេះ ៖

១. ខ្មាស់អៀន​ច្រើន ជាពិសេស ពេល​នៅ​ជិត​មនុស្ស​ស្រី​

២. ថែរក្សា​ចម្ងាយ​សុវត្ថិភាព ពេល​និយាយ​ជាមួយ​មនុស្ស​ស្រី​

៣. បើ​ណាត់​គេ​ចេញ​ក្រៅ គេ​បង្ហាញ​ឬ​ក​ពារ​ប្លែកៗ ឬ​ស្ទើរតែ​គាំងបេះដូង ពីព្រោះ មិន​ធ្លាប់​ឆ្លងកាត់​រឿង​បែបនេះ​

៤. ពេល​និយាយ​រឿង​ផ្លូវភេទ សំឡេង​គេ​ហាក់​ប្រែ​ប្លែក ឬ​និយាយរ​ដឹប​រដុប​

៥. បើ​អ្នក​បាន​រៀបការ​ជាមួយ​គេ​ហើយ យប់​ផ្សំ​ដំណេក គេ​ហាក់ដូចជា​អៀន មាន​ឬ​ក​ពារ​ប្លែកៗ ឬ​មិនសូវ​ហ៊ាន​ប៉ះពាល់​អ្នក​ទេ​។ យ៉ាងណាមិញ ពេល​ឡើងលើ​គ្រែ​ជាមួយគ្នា អ្នក​ប្រហែលជា​ដឹងថា គេ​នៅ​ក​ម្លោះ ឬ​អត់​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com