អត្ថបទពាណិជ្ជកម្ម
សាម​សុង​អញ្ជើញ​អតិថិជន Galaxy Note7 ទាំងអស់​មក​ទទួលយក Galaxy Note7 ថ្មី
27, Sep 2016 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សាម​សុង​អញ្ជើញ​អតិថិជន Galaxy Note7 ទាំងអស់​មក​ទទួលយក Galaxy Note7 ថ្មី នៅ​ថ្ងៃទី ២៨ និង ២៩ កញ្ញា​ ឆ្នាំ២០១៦។​
 
​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រ​និក​ប្រចាំ​ប្រទេស​កម្ពុជា សូម​អញ្ជើញ​អតិថិជន Galaxy Note7 ទាំងអស់​មក​ទទួលយក Galaxy Note7 ថ្មី នៅ​ថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ឆ្នាំ ២០១៦  នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌​កោះ​ពេជ្រ អាគារ L ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ៧​ល្ងាច​។ កាលបរិច្ឆេទ​ថ្មី​នេះ​គឺ​លឿន​ជាង​កាលបរិច្ឆេទ​ដែល​ក្រុមហ៊ុន​បានប្រកាស​លើក​មុន ដោយសារ​ក្រុមហ៊ុន​បាន​ខិតខំ​ដើម្បីអោយ​អតិថិជន​ទទួលបាន​ភាព​រីករាយ​ជាមួយនិង​បាន​ទូរ​សព្ទ​ថ្មី​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។

​ក្រុមហ៊ុន​យើងខ្ញុំ​នឹង​ផ្តល់ជូន អង្គ​ចងចាំ​៦៤GB មួយ​ផងដែរ នៅពេលដែល​អតិថិជន​អញ្ជើញ​មក​ទទួលយក Galaxy Note7 ថ្មី​នេះ​។ ដើម្បីអោយ​កម្មវិធី​ប្តូរ​យក​ទូរ​សព្ទ​ថ្មី​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន ក្រុមហ៊ុន​សូម​លើកទឹកចិត្ត​អតិថិជន​ទាំងអស់​ធ្វើការ​រក្សាទុក​ឯកសារ​នានា (Data Back Up) នៅក្នុង​ទូរ​សព្ទ​របស់​លោកអ្នក មុនពេល​អញ្ជើញ​មក​ទទួលយក​ទូរ​សព្ទ​ថ្មី​។ 



​ដើម្បី​ងាយស្រួល​ដល់​អតិថិជន​សំគាល់​អំពី​ទូរ​សព្ទ Galaxy Note7 ថ្មី ក្រុមហ៊ុន​សាម​សុង បាន​បង្កើត​អាយ​ខន់​ពណ៌​បៃតង​ដែលមាន​នៅលើ 1  the Status Bar; 2 the Always On Display screen; និង 3 the Power Off prompt screen  ដូច​រូបភាព​ខាងក្រោម​។​
 
​ក្រុមហ៊ុន​សាម​សុង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយោគយល់ និង​ការគាំទ្រ​របស់​អតិថិជន​ចំពោះ​ក្រុមហ៊ុន​យើងខ្ញុំ ហើយ​ក្រុមហ៊ុន​នឹង​ព្យាយាម​អោយ​អស់ពី​លទ្ធភាព​ដើម្បី​សុវត្ថិភាព​របស់​អតិថិជន និង​ភាព​រីករាយ​ជាមួយនឹង​ការប្រើប្រាស់​ផលិតផល​នានា​របស់​ក្រុមហ៊ុន​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com