ពីនេះ ពីនោះ
ចាប​ដូនតា​ចិញ្ចើម​លឿង
28, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​ដូនតា​ចិញ្ចើម​លឿង គឺជា​បក្សី​មាឌតូច​មួយ​ប្រភេទ  មាន​សណ្ឋាន​បៃតង​នៅ​ផ្នែក​ខ្នង ដោយមាន​ឆ្នូត​ពីរ​ធំៗ​កាត់​ទទឹង​ស្លាប​។ ដោយឡែក​នៅ​ផ្នែក​ពោះ​មាន​ពណ៌​ស​ព្រឿងៗ និង​មាន​ចិញ្ចើម​ធំ​វែង​ពណ៌​លឿង​។ បក្សី​នេះ​មាន​សំឡេង ធី​ស្វី​អី​ប ធី​ស្វី​ត ហើយ​ច្រើន​រស់នៅ​តាម​ដំណុះ​ព្រៃ​ក្មេង ព្រៃ​គុម្ពោត និង​គ្រប់​ស្ថានភាព​ទាំង​អស់នៃ​តំបន់​ព្រៃឈើ​។ ថោ​យ​ឡែក​ជីវសាស្ត្រ​រស់នៅ​វិញ គឺ​ច្រើនតែ​រស់នៅ និង​រក​ចំណី​នៅលើ​ចុងឈើ​ពិបាក​រកមើល​។ បន្ថែម​ពីនេះ វា​ក៏​ជា​ប្រភេទ​បក្សី​តូច ដែល​ហើយ​ឆ្លងកាត់ និង​មាន​គ្រប់​ទីកន្លែង​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com