កីឡាជាតិ
ជាតិ
ក្រុមកីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​បាន​ធ្លាក់​ចេញពី​ការប្រកួត​កីឡា Beach Games នៅ​ដា​ណា​ង​
28, Sep 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុមកីឡា​បាល់ទះ​កម្ពុជា​បាន​បាត់បង់​ឱកាស​បន្ត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី លើក​ទី​៥ (Asian Beach Games 2016) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម បន្ទាប់ពី​ក្រុម​នេះ​ចាញ់​ទាំង​៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

 
​ក្រុមកីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​ដែលមាន​កីឡាករ ជុន សោភា និង ស៊ឹម ឃ្លោក បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។ ការបាត់បង់​ឱកាសរ​បស់​ក្រុម​កម្ពុជា​បន្ទាប់ពី​ក្រុម​នេះ​ចាញ់​ទាំង​៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​D​។​
 
​ក្នុងនោះ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​បាន​ចាញ់​ក្រុម​កីឡាករ​ថៃ ២​សិត​ទល់នឹង​១(២-១) និង​ចាញ់​ក្រុម​ចិន ២​សិត​ទល់នឹង​០(២-០) កាលពី​ម្សិលមិញ​។ ហើយ​បាន​បន្ត​ចាញ់​ក្រុម​កីឡាករ​អា​ហ្វ​ហ្គា​នី​ស្ថាន​២​សិត​ទល់នឹង​១​សិត​(២-១) កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា នេះ​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម នេះ កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ឲ្យ​ចូលរួម​ក្នុងនោះ​មាន កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​(២​នាក់​), ប៉េតង់​(១៨​នាក់​), ចំបាប់​(៥​នាក់​), ល្បុក្កតោ​(៤​នាក់​) និង​វ៉ូ​វី​ណា​ម​(១០​នាក់​)៕  
 
 
 
 
 

Tag:
 បាល់ទះ​ឆ្នេរ​ខ្សាច់​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com