បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ប្រទេស​កូរ៉េ​ជួយ​ជីវភាព​គ្រួសារ​អ្នកស្រី​រ័ត្ន​
19, Oct 2016 , 1:32 pm        
រូបភាព
​ចេញពី​ប្រទេស​បារាំង នាយ យ៉ាន បាន​មកជួប​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េ​ម្តង​។ នាយ យ៉ាន បាន​ជួប​អ្នកស្រី​រ័ត្ន ដែល​បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ និង​បានមក​រស់នៅ​ក្នុងប្រទេស​ប្រទេស​តាំងពី​ឆ្នាំ​២០០៩​។ បើតាម​ការរៀបរាប់រ​បស់​អ្នក​ស្រីរ័ត្ន មុននឹង​អ្នកស្រី​បានមក​រស់នៅ​ប្រទេស​កូរ៉េ គ្រួសារ​អ្នកស្រី​ដែល​នៅ​ខេត្តកំពង់ចាម មាន​ជីវភាព​ក្រីក្រ ហើយ​ប្អូនប្រុស​ត្រូវ​វះកាត់​ជំងឺ​បេះដូង​ទៀតផង​។ ចៃដន្យ បងប្អូន​ជីដូនមួយ​អ្នកស្រី​រ័ត្ន​ដែល​បានមក​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ បាន​ណែនាំ​មិត្តភក្តិ​កូរ៉េ​ម្នាក់​ឲ្យ​អ្នកស្រី​ស្គាល់ ដែល​ក្រោយមក​ក្លាយជា​ស្វាមី​របស់​អ្នកស្រី​តែម្តង​។ អ្នកស្រី​រ័ត្ន បានសម្រេច​ចិត្ត​ហើយ​ថា​អ្នកស្រី​នឹង​រស់នៅក្នុង​ប្រទេស​កូរ៉េ​ជា​រៀងរហូត​។​


សូមស្ដាប់សំឡេង៖








Tag:
 កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com