ជាតិ
សេដ្ឋកិច្ច
អ្នកធ្វើដំណើរតាមផ្លូវអាកាសមានជាង ៥លាននាក់ អំឡុងពេល៩ខែដើមឆ្នាំ
× ក្រុមហ៊ុន CAMBODIA AIRPORTS បានកត់ត្រាចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ដែលមានជាង ៥លាននាក់ កើនឡើង ៦,២ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៥ ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី១៩ខែតុលា។
របាយការណ៍បង្ហាញទៀតថា ក្នុងរយៈពេលដូចគ្នានេះ ចំនួនប្រជាជនចិន ដែលធ្វើដំណើរតាមជើងហោះហើរមកកម្ពុជាមាន ៦៣,៦ម៉ឺននាក់ កើនឡើង ១៨,៥ភាគរយ។
ការដឹកជញ្ជូនទំនិញ បានកើនឡើង ២១,៣ភាគរយ ក្នុងបរិមាណ ៣,៥ម៉ឺនតោន ក្នុងរយៈពេល៩ខែដើមឆ្នាំ។ នេះបើតាមរបាយការណ៍ខាងលើ៕
Tag:
CAMBODIA AIRPORTS
ដឹកជញ្ជូន
អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com