ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ប្រកាស​ចែក​ពូជស្រូវ​ដល់​កសិក​រ ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​
25, Oct 2016 , 9:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​
ដោយ:
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ឲ្យ​ដឹងថា ក្រសួង​រៀបចំ​សារាចរ​ណែនាំ​ថ្មី​មួយ  ដើម្បី​ដោះស្រាយ​ជាបន្ទាន់​ដល់​កសិករ ដែល​ជួប​បញ្ហា​ខូចខាត​ស្រូវ​ដោយ​ជំនន់​ទឹកភ្លៀង​។ លោក​ប្រាប់ថា សារាចរ​នេះ​បញ្ជា​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ចែក​ពូជស្រូវ  ឬ​ផ្គត់ផ្គង់​សំណាប​ដល់​កសិករ  ដើម្បី​ឲ្យ​ពួកគាត់​អាច​បន្តសកម្មភាព​ដាំ​ដុះ​របស់ខ្លួន​។

 


​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​ស្ដីពី​ការអភិវឌ្ឍន៍​ដំណាំ​ល្ម៉ើ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៤​ខែតុលា លោក វេ​ង សាខុន មានប្រសាសន៍ថា  ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​ក្នុងពេល​ថ្មីៗ​នេះ ដំណាំ​ស្រូវ​ភាគច្រើន​បានល្អ​ឡើងវិញ បើទោះបី​មាន​ស្រូវ​តិចតួច​ដែល​ខូចខាត​ទាំងស្រុង​។​

​ក្រៅពីនេះ លោក វេ​ង សាខុន បាន​បញ្ជា​ដល់​មន្ត្រី​ជំនាញ​ឲ្យ​ជួយ​ពិនិត្យ និង​ផ្ដល់​ថ្នាំ​ព្យាបាល​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ ក្នុងស្ថានភាព​ទឹកជំនន់​នេះ​។

​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖



​បើតាម​លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃទី​២២​ខែតុលា​ថា ដំណាំ​ស្រូវ​ចំនួន ១៧៥៧១​ហិកតា បាន​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង និង​ស្រូវ​ចំនួន ៣១៨៦​ហិកតា​បាន​ខូចខាត​ទាំងស្រុង​៕


Tag:
 ស្រូវ​
  ​ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com