អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​ទូរ​សព្ទ Smart Axiata ផ្ដល់​អាហារូបករណ៍​មហាវិទ្យាល័យ​ដល់​និស្សិត​ឆ្នើម ១០ នាក់​
27, Oct 2016 , 1:07 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ​និស្សិត​ចំនួន ១០ នាក់​ក្នុងចំណោម​និស្សិត​ក្នុង​បញ្ជី​ជម្រុះ​ចំនួន ៣០ នាក់​ត្រូវ​បានផ្ដល់​អាហារូបករណ៍ SmartEdu ដែល​នឹង​ជួយ​ផ្គត់ផ្គង់​ថ្លៃ​សិក្សា​នៅ​មហាវិទ្យាល័យ ក៏ដូចជា​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​បន្ថែមទៀត ដែល​សរុប​ជា​ទឹកប្រាក់​រួម​គឺមាន​ចំនួន​រហូតដល់​ទៅ ១៥០០០ ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​អំឡុងពេល​សិក្សា​នៅ​មហាវិទ្យាល័យ ។  ការប្រកាស​ដូច្នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅឯ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ទូរ​សព្ទ Smart  ។

​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ​រាប់រយ​ច្បាប់​ពី​សិស្សានុសិស្ស ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​គណៈកម្មកា​រ​មួយ ដោយ​រាប់បញ្ចូល​ទាំង​សមាជិក​ឯករាជ្យ​មួយរូប​មកពី​វិស័យ​អប់រំ​ផង ដើម្បី​ជ្រើសរើស​បេក្ខជន​ស័​ក្កិ​សម​បំផុត ដែល​អាច​ចូលរៀន​នៅ​សកល​វិទ្យាល័យ​រដ្ឋ ទៅតាម​ជម្រើស​របស់ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាហារូបករណ៍ SmartEdu ។ សិស្សានុសិស្ស​ទាំងអស់​ដែល​បានទទួល​និទ្ទេស​យ៉ាងហោច B នៅក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ គឺមាន​សិទ្ធិ​ដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ ដែលមាន​បំណង​ជួយ​ដល់​និស្សិត​មានឱកាស​តិចតួច ឲ្យ​សម្រេច​នូវ​សុបិន​របស់ខ្លួន​ចង់​រៀន​នៅ​មហាវិទ្យាល័យ​។​



​បន្ទាប់ពី​ចំណាយពេល ២ ថ្ងៃ ក្នុង​វគ្គ​សម្ភាសន៍​ចុងក្រោយ ជ័យលាភី​ឈ្នះ​អា​ហ​រូបករណ៍ SmartEdu Scholarship ២០១៦ មាន​រាយ​នាម​ដូចខាងក្រោម​៖
១. កញ្ញា លុយ លី​សៀង មកពី ខេត្តសៀមរាប​
២. កញ្ញា នង សុវណ្ណ​ម៉ា​និ​ច មកពី ខេត្តបាត់ដំបង​
៣. លោក វន់ ឧ​ត្ត​ម មកពី ខេត្ត​ព្រះសីហនុ​
៤. កញ្ញា ហ៊ាន ម៉ៃ​លាង មកពី រាជធានី​ភ្នំពេញ​
៥. លោក សុខ ផានិត មកពី ខេត្តព្រៃវែង​
៦. លោក ជា ចិត មកពី ខេត្តសៀមរាប​
៧. លោក ចៅ សៀន មកពី ខេត្តបាត់ដំបង​
៨. លោក ហ៊ុន ណា​វីត មកពី ខេត្តកំពង់ឆ្នាំង​
៩. លោក ស៊ុយ កុសល មកពី ខេត្តបាត់ដំបង​
១០. លោក យ៉ាន ប៊ុន​ថេប មកពី ខេត្តកំពត​

​ក្នុង​ដំណើរការ​សម្ភាសន៍ កាលពី​សប្ដាហ៍​មុន យុវជន ហ៊ុន ណា​វីត អាយុ  ១៨ ឆ្នាំ ជា​សិស្ស​មកពី​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បានទទួល​និទ្ទេស A ពី​ការប្រឡង​នោះ បាន​និយាយថា គាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ដែល​ប្រជែង​យក​រង្វាន់​ដ៏​សម្បើម​នេះ ។



​យុវជន ហ៊ុន ណា​វីត បាន​និយាយថា​៖ “​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​រាង​ធូរធារ​បន្តិច ប៉ុន្តែ​ទើបតែ​ឆ្នាំនេះ​ទេ ដែលមាន​ជីវភាព​ធូរធារ តែ​ឆ្នាំមុនៗ​ពិបាក​មែនទែន ។ ការរៀនសូត្រ​របស់ខ្ញុំ​ត្រូវការ ការតស៊ូ​មែនទែន ទម្រាំ​បាន​ដល់​ថ្ងៃនេះ ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹងត្រូវ​បានជ្រើសរើស​សម្រាប់​អាហារូបករណ៍​បន្ត​ការសិក្សា និង​មាន​ការងារ​ធ្វើ ដើម្បី​ជួយ​ជ្រោមជ្រែង​គ្រួសារ​ខ្ញុំ​”  ។​

​អាហារូបករណ៍ SmartEdu ចំនួន ២០ បន្ថែមទៀត នឹងត្រូវ​ប្រគល់ជូន​ដល់​និស្សិត​ឆ្នើម សម្រាប់​រយៈពេល​ពីរ​ឆ្នាំក្រោយ​ទៀត ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមហ៊ុន Smart និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ព្រមព្រៀង​កាលពី​ខែសីហា​ឆ្នាំនេះ ។

​លោក ថូ​ម៉ាស ហ៊ុន អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​កម្មវិធី​អាហារូបករណ៍ SmartEdu គឺជា​សមាសធាតុ​ដ៏​សំខាន់​នៅក្នុង​កម្មវិធី​ទទួលខុសត្រូវ​ការងារ​សង្គម លើ​ផ្នែក​អប់រំ​របស់​ក្រុមហ៊ុន Smart ។ យើង​មានបំណង​បង្កើត​ភាព​វិជ្ជមាន​ដល់​យុវជន​របស់​កម្ពុជា ហើយ​ផ្ដល់នូវ​មធ្យោបាយ​ដល់​ពួកគេ​ដើម្បី​មាន​ឥទ្ធិពល​លើ​អនាគត​របស់ខ្លួន​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​ប្រទេសជាតិ ។ សម្រាប់​ក្រុមហ៊ុន Smart យើង​មាន​កិត្តិយស ដែល​បាន​គាំទ្រ​ដល់​សិស្សានុសិស្ស​ទាំងអស់នេះ នៅពេលដែល​ពួកគេ​ឈានទៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់ខ្លួន ។ តាមរយៈ​ការសិក្សា​របស់​ពួកគេ ពួកគេ​បានបង្ហាញ​នូវ​ជំនាញ​គំរូ និង​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​ការសិក្សា​របស់​ពួកគេ​បានល្អ​ប្រសើរ​បំផុត  ហើយ​យើង​សង្ឃឹមថា អាហារូបករណ៍​នេះ នឹង​ជំរុញ​កម្លាំងចិត្ត​របស់​ពួកគេ​បន្ថែមទៀត ដើម្បី​សម្រេចបាន​ជោគជ័យ​កាន់តែ​ខ្ពស់​ថែមទៀត​”  ។​



​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន ក៏បាន​សំដែង​ក្តីរំភើប​សម្រាប់​ជ័យលាភី​ទាំង ១០ នាក់​ដំបូង​គេ សម្រាប់​កម្មវិធី​អាហា​-​រូបករណ៍​នេះ​ផងដែរ  ។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា​៖ “​មាន​សិស្ស​វិទ្យាល័យ​ជាច្រើន​ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ​មិនមាន​មធ្យោបាយ​ផ្នែក​ហិរញ្ញវត្ថុ ។ ក្រសួង​អប់រំ យុវជន និង​កីឡា តែងមាន​ភាព​រីករាយ​នៅពេល ដែល​ក្រុមហ៊ុន​នានា ដូចជា Smart Axiata ជាដើម ដែល​បាន​ដាក់ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​ផ្ដល់ឱកាស​ដ៏​ប្រពៃ​ដល់​សិស្ស​វិទ្យាល័យ​ដែលមាន​ការតាំង​ចិត្ត តាមរយៈ​អាហារូបករណ៍​ប្រកបដោយ​ភាព​សប្បុរស ដែល​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​ទាំងនោះ​អាចឈាន​ទៅ​សម្រេចបាន​នៅ​គោលដៅ និង​សុបិន​របស់ខ្លួន ។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart ដែល​ជួយ​ធ្វើ​ឲ្យ​សុបិន​របស់​ពួកគេ​ក្លាយជា​ការពិត ។ ខ្ញុំ​ក៏​សូម​ជូនពរ​ដល់​ជ័យលាភី​ទាំង ១០ រូប នូវ​ភាពជោគជ័យ​ក្នុងការ​សិក្សា​ទៅ​ថ្ងៃ​អនាគត ហើយ​សង្ឃឹមថា ពួកគេ​នឹង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ក្លាយជា​អនាគត​អ្នកជំនាញ​លើ​មុខវិជ្ជា​ដែល​គេ​សិក្សា​ផងដែរ​" ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com