ពៅ បញ្ញា​ពេជ្រ អង្គុយ​លើ​កៅអី​ច្រៀង​ក្នុង​ទូរទស្សន៍​លើកដំបូង
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


ជាតិ, តារាជាតិ
ពៅ បញ្ញា​ពេជ្រ អង្គុយ​លើ​កៅអី​ច្រៀង​ក្នុង​ទូរទស្សន៍​លើកដំបូង
អត្ថបទ : ថ្មីៗ       November-19-2016, 12:10 pm         1854
រូបភាព
​កញ្ញា ពៅ បញ្ញា​ពេជ្រ បានបង្ហាញ​វត្តមាន​លើកដំបូង​នៅក្នុង​កញ្ចក់​ទូរទស្សន៍ បន្ទាប់ពី​ការ​ប្រហារ​កាលពី​ជាង​១០​ឆ្នាំមុន​។ ជា​វត្តមាន​លើកដំបូង​នៅក្នុង​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​កន្លងមក បញ្ញា​ពេជ្រ ក៏​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយចំនួន​ផងដែរ​។​


​អតីត​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ បានបង្ហាញ​វត្តមាន​ដ៏​កម្រ​របស់ខ្លួន នៅក្នុង​កម្មវិធី​តន្ត្រី Pocari sweat  របស់​ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី នៅ​រាត្រី​ថ្ងៃទី​១៨ ខែវិច្ឆិកា​។ នេះ​ជា​វត្តមាន​នៅលើ កញ្ចក់​ទូរទស្សន៍​លើកដំបូង​របស់ ពៅ បញ្ញា​ពេជ្រ បន្ទាប់ពី​នាង​ត្រូវគេ​បាញ់ប្រហារ​កាលពី​ជាង​១០​ឆ្នាំមុន​។

​ស្ថិតក្នុង​សំលៀកបំពាក់​យ៉ាង​សាមញ្ញ គឺ​អាវ​ពណ៌​ខ្មៅ និង​ខោខ្លី​ពណ៌​ផ្កាឈូក ពៅ បញ្ញា​ពេជ្រ បាន​អង្គុយ​លើ​កៅអី ដើម្បី​បង្ហើរ​សំនៀង​ដែល​នៅតែ​ផ្អែម​ស្រន់​របស់ខ្លួន ជូន​ទស្សនិកជន​។ ជាមួយនឹង​ស្នាមញញឹម​ជាប់​ផង បញ្ញា​ពេជ្រ បាន​ច្រៀង​ចម្រៀង​ចំនួន​២ បទ គឺ​បទ​ទី​១ មាន​ចំណងជើង​ថា ដាន​ស្នេហ៍ និង​បទ​ទី​២ គឺ​បទ ANA ។

​ជាមួយ​វត្តមាន​លើកដំបូង​នេះ ក៏មាន​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​អតីត​តារាចម្រៀង​ដែលមាន​សំនៀង​ផ្អែម​ស្រទន់​រូបនេះ​ផងដែរ  បន្ទាប់ពី​ច្រៀង​ចប់​បទ​ទី​១ ។ តាមរយៈ​កិច្ចសម្ភាសន៍​នេះ ពៅ បញ្ញា​ពេជ្រ រៀបរាប់ថា​ស្ថានភាព​ជំងឺ​របស់​នាង បានល្អ​ប្រសើរ​បន្តិច ប៉ុន្តែ​ឱកាស​ដែល​ខ្លួន​អាច​ដើរ​បាន​វិញ គឺ​នៅ​ស្រពិចស្រពិល​នៅឡើយ​។ បើតាម​អតីត​តារាចម្រៀង​រូបនេះ ស្ថានភាព​របស់​នាង គឺ​ទាក់ទង​នឹង​ស​សៃ​ខួរឆ្អឹងខ្នង ដែល​ពិបាក​ព្យាបាល ដូច្នេះ​ត្រូវការ​ពេលវេលា​យូរ និង​ការប្រឹងប្រែង​ព្យាបាល​តាមបែប​វិទ្យាសាស្ត្រ​។

​ទោះជា​យ៉ាងនេះ​ក្តី បញ្ញា​ពេជ្រ បញ្ជាក់ថា នាង​ត្រូវធ្វើ​ចិត្ត​ឲ្យ​សប្បាយ និង​ទទួលយក​លទ្ធផល​នៅ​ថ្ងៃ​អនាគត​។  បញ្ញា​ពេជ្រ បន្ត​រៀប​រាប់ទាំង​រលីងរលោង​ទឹកភ្នែក ដូច្នេះ​ថា​៖«​បើសិនជា​យើង​អាចមាន​សំណាង ឬ​ឱកាសល្អ យើង​អាច​ដើរ​ដោយ​ធម្មជាតិ ប៉ុន្តែ​បើសិនជា​យើង​មិនមាន​សំណាង​ទេ ដូច​នាង​ខ្ញុំ​រាង​ធ្ងន់​អ៊ីចឹង អាច​នឹង​ពិការ​រហូត ប៉ុន្តែ​យើង​ធ្វើ​ចិត្ត​។ បើសិនជា​ពិការ​មួយជីវិត​ក៏​យើង​ទទួលយក បើសិនជា​អាច​ដើរ​បាន​នៅ​ថ្ងៃ​ណាមួយ ក៏​នាង​ខ្ញុំ​បាន​សប្បាយចិត្ត​»​។

​នៅក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​ឲ្យ​ដឹង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ នាង​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ហើយ ក្នុងការ​ព្យាបាល​។ ថវិកា​ទាំងនោះ គឺ​បានមកពី​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក រួម​នឹង​ការលក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង​។

​អតីត​តារាចម្រៀង​សំនៀង​ផ្អែម ពៅ បញ្ញា​ពេជ្រ ត្រូវ​ឃាតករ​បាញ់ប្រហារ​នៅ​កណ្តាល​ក្រុងភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៧។ នាង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ក្រោយ​ការបាញ់ប្រហារ ហើយ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅក្នុង​ប្រទេស​ថៃ រហូតមកដល់​ពេលនេះ​៕

Tag:
 ពៅ បញ្ញា​ពេជ្រ​
  ​សិល្បៈ​
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
ព័ត៌មានចម្រុះ
4 hrs - 18767
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​
5 hrs - 767
​ភ្នំពេញ​៖ អង្គការ​Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សម្តី​របស់​អង្គការ Global Witness ថា ជាការ​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រទេស​កម្ពុជា ។
6 hrs - 348
​ជនជាតិ​វៀតណាម​ចំនួន​ ៦២នាក់ (​ស្រី​១​នាក់​)​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ត​ម​ណ្ឌ​គិរី កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។
6 hrs - 1264
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែមករា​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដោយសារ​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។
7 hrs - 1269
​សៀមរាប​៖ ស្ពាន​បណ្តែត​ទឹក​នៅ​កសិណ​អង្គរវត្ត កំពុងដំណើរការ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ស្ពាន​បណ្តែត​ទឹក​នេះ​គឺ​សង់​ឡើង​ដើម្បី​ជំនួស​ចរាចរណ៍​ស្ពាន​ហាល​ខាងលិច​អង្គរ ដែល​គ្រោង​បិទ​ការដ្ឋាន​ដើម្បី​ជួសជុល​។ តាម​អ្នកបច្ចេកទេស ស្ពាន​បណ្តែត​ទឹក​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ពាន់​ក្នុងពេល​តែមួយ​។​

19 Jan 2017