ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ៖ឯ.ឧ សម រង្ស៊ី ស្នើសុំសម្តេចចូលកម្ពុជា ដើម្បីចូលរួម​បុណ្យសពម្តាយក្មេក
25, Nov 2016 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី នៅថ្ងៃសុក្រនេះ បានសរសេរលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអន្តរាគមន៍ឲ្យរូបលោកបាន​ចូល​មក​ប្រទេស​កម្ពុជា ធ្វើបុណ្យសពម្តាយ​ក្មេក



លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងនេះថា៖« នៅព្រឹកមិញ ឯកឧត្តមប្រធាន សម រង្ស៊ី បានសរសេរលិខិតទៅសម្តេច ហ៊ុន សែន ឲ្យសម្តេច ជួយអន្តរាគមន៍ឲ្យចូល​ប្រទេសកម្ពុជា ដើម្បី​ធ្វើបុណ្យ​សព​ម្តាយក្មេក​លោក​ ។ តែយ៉ាងណា យើងនៅ​មិនទាន់បានចម្លើយ​ពីខាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តីនៅឡើយទេ»។

បើតាម​លោក យឹម សុវណ្ណ គណៈកម្មការ​បុណ្យសព​បានកំណត់​ពេល​បូជាសព​ម្ដាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី នៅ​ថ្ងៃទី២៧ វិច្ឆិកា​នេះ៕


 



© រក្សាសិទ្ធិដោយ thmeythmey.com