ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ​.​ឧ សម រង្ស៊ី នៅតែ​ជា​ប្រធាន​មតិ​ភាគតិច ឯ​.​ឧ កឹម សុខា ជា​ថ្នាក់ដឹកនាំ CNRP នៅ​រដ្ឋសភា​
05, Dec 2016 , 11:33 pm        
រូបភាព
ឯ.ឧ សម រង្ស៊ី កាលដើរតួនាទីជាប្រធាន​ក្រុមតំណាងរាស្ត្រ CNRP ចរចាជាមួួយ CPP ដែលដឹកនាំដោយសម្តេច ស ខេង
ឯ.ឧ សម រង្ស៊ី កាលដើរតួនាទីជាប្រធាន​ក្រុមតំណាងរាស្ត្រ CNRP ចរចាជាមួួយ CPP ដែលដឹកនាំដោយសម្តេច ស ខេង
ដោយ: ថ្មីៗ
តាមរយៈ​បណ្តាញ​សង្គម Twitter ឯកឧត្តម សម រង្ស៊ី បាន​អះអាងថា ឯកឧត្តម នៅតែមាន​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា និង​ជា​ដៃគូ​សន្ទនា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធានស្តីទី នឹង​ក្លាយជា​ប្រធានក្រុម​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដែលមាន​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​ដៃគូ​។​



​ការបញ្ជាក់​របស់​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បន្ទាប់ពី​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​បានសម្រេច​ស្នើរ​រដ្ឋសភា ដើម្បី​ដាក់​បេក្ខភាព​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដោយមាន​លោក យឹម សុវណ្ណ ជា​អនុប្រធាន និង​លោក យ៉ែម យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក​។  សម្រាប់​តួនាទី ភាគី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដៃគូ​សន្ទនា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ស ខេង ដោយមាន​លោក គាត ឈន់ ជា​អនុប្រធាន និង​លោកស្រី ម៉ែន សំអន ជា​សមាជិក​។​

​ដោយឡែក ឯកឧត្តម សម រង្ស៊ី បាន​អះអាងថា ខ្លួន​នៅតែ​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​រដ្ឋសភា​។ បើតាម​ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) ប្រធាន​ក្រុម​មតិ​ភាគតិច ជា​គូសន្ទនា​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ប្រទេសជាតិ ហើយ​ប្រធាន​ក្រុម​មតិ​ភាគតិច មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​៕


© រក្សាសិទ្ធិដោយ thmeythmey.com