ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួប​សម្តេច ស ខេង និងឯ.ឧ កឹម សុខា និយាយពីការដោះលែងមេឃុំ,មន្រ្តីគ.ជ.ប,មន្រ្តីNGO
07, Dec 2016 , 1:25 pm        
រូបភាព
រូប​ពី Twitter លោក មុត ចន្ថា មន្រ្តី​ស្និទ្ធឯកឧត្តម កឹម សុខា
រូប​ពី Twitter លោក មុត ចន្ថា មន្រ្តី​ស្និទ្ធឯកឧត្តម កឹម សុខា
ដោយ: ថ្មីៗ
មានតែសម្តេច ស ខេង ទេ ដែលបានឆ្លៀតបង្ហើប​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​អំពីជំនួបរវាង​សម្តេច និង​ឯកឧត្តម កឹម សុខា នៅ​វិមានរដ្ឋសភា នៅថ្ងៃ​ទី ៧ ខែធ្នូនេះ។



ក្រោយពី​ជួប​ជាមួយឯកឧត្តម កឹម សុខា នៅម៉ោងប្រមាណ ១ រសៀល​នេះ សម្តេច  ស ខេង បានបញ្ជាក់ថា ជំនួប​នេះ បានជជែកគ្នាពីការស្នើ​ឲ្យដោះលែងមេឃុំ​គណបក្ស​សម រង្ស៊ី លោក ស៊ាង ចែត និងបញ្ហាមន្រ្តី​គ.ជ.ប ព្រមទាំងមន្រ្តី​អង្គការក្រៅរដ្ឋាភិបាល​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ប្រធាន​ក្រុមតំណាងរាស្រ្ត​មតិភាគច្រើន​រូបនេះ បន្តថា បញ្ហាទាំងនោះ អាចនឹង​ត្រូវ​ដោះស្រាយ​នៅ​ក្នុងចុង​ខែ​នេះ។

តែយ៉ាងណាដំណោះស្រាយ​នោះ សម្តេច ស ខេង មិនបញ្ជាក់ថា ត្រូវដោះស្រាយ​ដោយការ​លើក​លែង​ទោស​ឬបែបណាទេ។

នៅមុនជួប​ជាមួយសម្តេច ស ខេង ឯកឧត្តម កឹម សុខា ក៏បានជួប​ជាមួយសម្តេច ហ៊ុន សែន នៅវិមាន​រដ្ឋសភាជាង​ មួយម៉ោងដែរ នៅពេល​រដ្ឋ​សភា កំពុង​បើ​ក​កិច្ច​ប្រជុំ។

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ក្រោយប្រជុំរដ្ឋសភា៖




Tag:
 កឹម សុខា
  ស ខេង
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com