អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទស្សនា​វ​ដ្តី Time៖ លោក ដូ​ណា​ល់ ត្រាំ ជា «​ប្រធានាធិបតី​នៃ​រដ្ឋ​បែកខ្ញែក​អាមេរិក​»
08, Dec 2016 , 12:42 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទស្សនា​វ​ដ្តី Time ជ្រើសរើស​ជន​ល្បី​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​៧ ធ្នូ​នេះ​។ ភ្ជាប់​ជាមួយ​រូបភាព  ទស្សនា​វ​ដ្តី Time ដាក់ថា លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​នៃ រដ្ឋ​បែកខ្ញែក​គ្នា​អាមេរិក (Divided States of America)​។ 

​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ឥស្សរជន​នយោបាយ​មួយរូប​ដែល​ចូលរួម​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា , ស្តា​លីន និង​ហ៊ី​ត្លែរ និង​ជន​ល្បីៗ​ផ្សេង​ដែលមាន​រូបភាព​លើ​ក្រប​ទស្សនា​វ​ដ្តី Time ។ 
 
​គេ​ឃើញ​រូបភាព​លោក ដូ​ណា​ល់ ត្រាំ កំពុង​អង្គុយ​លើ​កៅអី ស្ថិតនៅលើ​ក្រប​ទស្សនា​វ​ដ្តី Time  ដោយ​ខាងក្រោម​គេ​សរសេរថា «​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​រដ្ឋ​បែកខ្ញែក​គ្នា​នៃ​អាមេរិក (Divided States of America)​។​
 
​ទាក់ទង​ការកំណត់​យក​លោក​ជា​មនុស្ស​ប្រចាំឆ្នាំ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​បញ្ជាក់ថា មាន​រូបភាព​នៅលើ​ក្រប​ទស្សនា​វ​ដ្តី Time ក្នុងនាម​ជាម​នុស្ស​ល្បី​ប្រចាំឆ្នាំ​នោះ​ជា​កិត្តិយស​ធំ​បំផុត​របស់លោក​។ លោក​បន្ថែម​ផង​ដែលថា លោក​មិនមែនជា​អ្នក​ដែល​ធ្វើ​ឲ្យ​សង្គម​អាមេរិក​បែកខ្ញែក​គ្នា​ជា​បំណែក​នោះទេ តែ​លោក​ទទួលស្គាល់ថា ការ​បែកខ្ញែក​គ្នា​កើតមានឡើង​មែន​ក្នុងសង្គម​អាមេរិក​បច្ចុប្បន្ន​។
«​ពេលដែល​អ្នក​ហៅ​ខ្ញុំ​ថា​ជា​មេដឹកនាំ​នៃ​រដ្ឋ​បែកខ្ញែក​គ្នា​នៃ​អាមេរិក ខ្ញុំ​មិនបាន​ធ្វើ​ឲ្យ​រឿង​បែបនេះ​កើតឡើង​ទេ​។ រដ្ឋ​ទាំងនោះ​បែក​ខ្ញុំ​គ្នា​ជា​ចំណែក​ឥឡូវនេះ​។ ការ​ហែកហួរ​គ្នា​កើតឡើង​ខ្លាំងណាស់​។​យើង​នឹង​បង្រួបបង្រួម​ពួកគេ​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក Matt Lauer​។​
 
​ដោយឡែក ការី​និពន្ធ​ទស្សនា​វ​ដ្តី Time បានបញ្ជាក់​ច្បាស់​ថា រៀងរាល់ឆ្នាំ​ខ្លួន​ត្រូវ​ជ្រើសរើស​មនុស្ស​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ផ្នែក​សារព័ត៌មាន និង​ពិភពលោក​ទាំងមូល​ហើយ​ពួកគេ​អាចជា​មេដឹកនាំ​ដែល​ធ្វើ​ឲ្យ​រឿង​កាន់តែ​ប្រសើរ​ឬ​កាន់តែ​អាក្រក់​។​
 
​សម្រាប់​ឆ្នាំ ២០១៦ លោក ដូ​ណា​ល់ ត្រាំ សក្តិសម​នឹងត្រូវ​គេ​ជ្រើសរើស​ជាងគេ ដោយសារ​លោក​ធ្វើ​ឲ្យ​រឿងចម្រូងចម្រាស់​ជាច្រើន​កើតឡើង​។ លោក​អាច​រម្លឹក​ប្រជាជន​អាមេរិក​ថា នយោបាយ​ប្រជា​ភិ​ថុ​ត​កេងចំណេញ​លើក្តី​អស់សង្ឃឹម ហើយ សម្តី​ពិត​មាន​ឥទ្ធិពល​ខ្លាំង​នៅពេលដែល​វា​មានការ​ជឿជាក់​លើ​អ្នក​ដែល​និយាយ​ពាក្យពិត​នោះ​។ ហើយ​លោក​បង្កើត​វប្បធម៌​នយោបាយ​មួយ​សម្រាប់​ថ្ងៃស្អែក​ដោយ​បំផ្លាញ​ចោទ​វប្បធម៌​នយោបាយ​ម្សិលមិញ​។  តាមពិតទៅ​វា​ជា​លើក​ទី ១០ ហើយ​ដែល​ដូ​ណា​ល់ ត្រាំ មាន​រូបភាព​នៅលើ​ទស្សនា​វ​ដ្តី​នេះ ហើយ​រូបភាព​ដំបូង​បំផុត​របស់លោក​ចុះផ្សាយ​នៅ​ឆ្នាំ ១៩៨៩​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៥ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ និង​លោកស្រី អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល ក៏​ស្ថិតនៅ​ក្នុងចំណោម​ឥស្សរជន​នយោបាយ​រប​ស់ទស្ស​នាវ​ដ្តី Time នេះ​៕

Tag:
 ដូ​ណា​ល់ ត្រាំ
  Time
© រក្សាសិទ្ធិដោយ thmeythmey.com