ពីនេះ ពីនោះ
ហេតុអ្វី​បានជា​មាន​ពាក្យ «​ទមិឡ​»? តើ​ជនជាតិ «​ទមិឡ​» រស់នៅក្នុង​ប្រទេស​ណា​?
10, Dec 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត​បាន​ពន្យល់ថា ទមិឡ (​ន​) មានន័យថា ពួក​មនុស្សជាតិ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា នា​ទិសនិរតី​ប៉ែក​ខាងកើត​។ ឧទាហរណ៍​ថា ជាតិ ទមិឡ ឬ​ពួក ទមិឡ​។ ងាក​មក​ខ្មែរ​យើង​វិញ យើង​ប្រើប្រាស់​ពាក្យ​នេះ​ជា​គុណនាម​ដោយ​សំដៅថា កាច​, សាហាវ មិនល្អ​ទៅវិញ​។ ចិត្ត ទមិឡ​, មនុស្ស ទមិឡ ចង់​និយាយថា មនុស្ស​កាច អាក្រក់ ឬ​ចិត្តអាក្រក់​។ 
​ទោះបី​ខ្មែរ​យើង​យល់​ដូច្នេះ​ក៏ដោយ ក៏​វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត​ឆ្លៀត​ពន្យល់ថា ជនជាតិ ទមិឡ ពុំ​កាច ពុំ​ស្លូត ខុសពី​ជនជាតិ​ដទៃ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com