អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បង្ហាញ​ពីស​ន្ទ​ស្សន៍​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការស្រាវជ្រាវ​ថ្មី​
10, Dec 2016 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2016  យោងតាម​ស​ន្ទ​ស្សន៍​ទំនាក់​ទំនងជា​លើកដំបូង​នៅ​អាស៊ី​រៀបចំ​ដោយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បង្ហាញថា ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​ទំនាក់ទំនង​ល្អ រវាង​ប្តី​ប្រពន្ធ និង​ដៃគូ​របស់​ពួកគាត់​ច្រើនជាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ផ្សេងទៀត​។
 
​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​ឆ្នាំ​2016 បានធ្វើការ​វាយតម្លៃ​តាមរយៈ​លេខ​ពិន្ទុ វិធី​ដែល​ប្រជាជន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​បឋម​របស់​ពួកគេ និង​មធ្យោបាយ​នានា​ដើម្បី​កែលម្អ​ទំនាក់ទំនង​ទាំងនោះ​។ ទំនាក់ទំនង​បឋម​ដែល​ពោល​មកនេះ​រួមមាន​៖ ទំនាក់ទំនង​ជាមួយ​ដៃគូ កូន ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​។​
 
​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​នៃ​ប្រទេស​កម្ពុ​ជាមាន​ពិន្ទុ 72/100​។ នេះ​មានន័យថា ជា​មធ្យម​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា បាន​បំពេញ​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​បឋម​របស់ខ្លួន 72% នៃ​តម្រូវការ​ទំនាក់ទំនង​ដែល​ខ្លួន​ចង់បាន​។​
 


​ជា​មធ្យម ពិន្ទុ​ទំនាក់ទំនង​ដែល​ប្រជាជន​កម្ពុ​ជាមាន​ជាមួយ​ដៃគូ​របស់​ពួកគេ​គឺ 63/100 ។ ពួកគេ​និយាយថា​ពួកគេ​ពេញចិត្ត​ដៃគូ​ដែល​ងាយស្រួល​ចុះសម្រុង​គ្នា​(75%) រស់នៅ​ក្បែរ​គ្នា​ដោយ​រីករាយ​(66%) មាន​ភាពស្មោះត្រង់​ចំពោះ​គ្នា​(63%) រីករាយ​ក្នុង​ការធ្វើ​កិច្ចការ​រួមគ្នា​(59%) និង​រីករាយ​ក្នុងការ​បង្កើត​ភាពស្និទ្ធស្នាល​(57%)​។​
 
​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ ដោយមាន​ពិន្ទុ​ទំនាក់ទំនង 55/100100 ខ្ពស់បំផុត​នៅ​អាស៊ី​។ ពិន្ទុ​ជា​មធ្យម​សម្រាប់​កូន​គឺ 50/100 ខណៈដែល​មិត្ត​ជិតស្និទ្ធ​បំផុត គឺ 35/100 ។ ទោះជា​យ៉ាងណាក៏ដោយ មិត្ត​រួមការ​ងារ​មាន​ត្រឹមតែ​22/100) បើទោះជា​ស្ទើរតែ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​(90%) និយាយថា មិត្ត​រួមការ​ងារ​របស់​ពួកគេ គឺ​ស្ថិត​ក្នុងចំណោម​មិត្ត​ភ័ក្តិ​ដែល​ល្អ​បំផុត​របស់​ពួកគេ​។​
 


David Nutman, CEO នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​កម្ពុជា បាន​ឲ្យ​ដឹងថា ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​បាន​ផ្ដល់នូវ​ចំណាប់អារម្មណ៍​ថ្មី​មួយ​លើ​សុខុមាលភាព​នៃ​ទំនាក់ទំនង​ក្នុងប្រទេស​កម្ពុជា ដែល​រំលេច​ឲ្យ​ឃើញ​នូវ​កត្តា​ផ្សេងៗ រួមចំណែក​ដល់​ការបង្កើត​ឲ្យ​មាន​សុភមង្គល​ព្រមទាំង​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាពិសេស​។​
 
«​ទំនាក់ទំនង​គឺជា​បេះដូង​នៃ​អាជីវកម្ម​។ យើង​ដឹងថា អតិថិជន​ទិញ​សេវាកម្ម​របស់​យើង ដើម្បី​ការពារ​មនុស្ស និង​ទំនាក់ទំនង​ដែល​ពួកគេ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​បំផុត​។ យើង​ក៏​ដឹងផង​ដែរ​ថា ទំនាក់ទំនង​ល្អ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សុភមង្គល និង​សុខុមាលភាព​របស់​យើង​។ តាមរយៈ​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល យើង​ចង់​ជួយ​ឲ្យ​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​យល់​កាន់តែច្បាស់ ពី​ទំនាក់ទំនង​របស់​ពួកគេ​ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ជាង​នេះ​»​។​
 


​លោក David បាន​មានប្រសាសន៍ថា​៖ «​របកគំហើញ​ពី​ការស្រាវជ្រាវ​ថ្មី​នេះ ផ្តល់​ទាំង​ការរីករាយ​សាទរ និង​ការព្រួយបារម្ភ​។ យើង​រីករាយ​ចំពោះ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​តម្លៃ​ឲ្យ​ទំនាក់ទំនង​លើក​ត្តា​
​សំខាន់​ផ្សេងៗ ដូចជា ភាពជា​ដៃគូ មិត្តភាព ការគោរព និង​ភាពស្មោះត្រង់​។ ទោះជា​យ៉ាងណាក៏ដោយ ភាព​ចន្លោះប្រហោង​ផ្សេងៗ ក៏មាន​វត្តមាន​នៅក្នុង​កម្រិត​នៃ​ការពេញចិត្ត ចំពោះ​ទំនាក់ទំនង​ទាំងនោះ​ផងដែរ​។ ជាក់ស្តែង​តម្រូវការ​គ្រួសារ និង​ភាពមិនប្រាកដប្រជា​ផ្នែក​ហិរញ្ញវត្ថុ គឺជា​មូលហេតុ​នៃ​ការកើនឡើង​នៃ​ភាព​តានតឹង និង​សម្ពាធ​ផ្លូវចិត្ត​» ។​
 
​សាសនា ជាតិ​ពិ​ន្ធុ និង​ឋានៈ​ក្នុងសង្គម​មាន​សារសំខាន់​ណាស់​នៃ​ទំនាក់ទំនង​
​ប្រជាជន​កម្ពុជា​សង្កត់​ធ្ងន់​ថា​៖ ដៃគូ​របស់ខ្លួន​គួរតែមាន​ជីវប្រវត្តិ​ប្រហាក់ប្រហែល​ពួកគាត់​ដែរ​។ ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​ឆ្នាំ 2016 បាន​បង្ហាញថា ស្ទើរតែ​ពាក់កណ្តាល​(49%) គិតថា​ដៃគូ​របស់​ពួកគាត់​គួរតែមាន​ជំនឿ​សាសនា​ដូចគ្នា ដែលជា​ចំណែក​ខ្ពស់បំផុត​ទី​ពីរ​នៅក្នុង​តំបន់​។​
 
​នៅក្នុង​តំបន់ ប្រជាជន​កម្ពុជា​ភាគច្រើនបំផុត​គិតថា វា​គឺជា​រឿង​សំខាន់​ដែល​ដៃគូ​របស់​ពួកគាត់​គួរតែ​ជា​ជនជាតិខ្មែរ​ដូច​ពួកគាត់​ដែលមាន​ពិន្ទុ​ដល់​ទៅ​(48%)  និង​ឋានៈ​ក្នុងសង្គម​(31%) ដូចគ្នា​។​
 
​មូលហេតុ​ទូទៅ​នៃ​ការឈ្លោះប្រកែក​គ្នា​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា មាន​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​ទំនាក់​ទំនង​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្តី​ប្រពន្ធ​ជាង​មួយ​ភាគបី​(36%) ឈ្លោះ​គ្នា​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយខែ និង​មួយ​ភាគ​បួន​(24%) និយាយថា យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ ពួកគាត់​គិតដល់​ការចាកចេញ​ពី​ដៃគូ​របស់ខ្លួន​។ បើទោះជា​ការ​លែងលះ​មិនមាន​ជាទូទៅ​ក្នុងប្រទេស​កម្ពុជា ក៏​មានតែ​ប្រជាជន 2% ប៉ុណ្ណោះ បាន​លែងលះគ្នា​នៅក្នុង​ការសិក្សា​នេះ​។​
 
​ប្តី​ប្រពន្ធ​ភាគច្រើន​ឈ្លោះ​គ្នា​ពី​រឿង​ផឹកស្រា និង​ជក់បារី​(45%) កូន​(​ឪពុកម្តាយ​32%) ខ្វះ​ការយកចិត្តទុកដាក់​(27%) និង​លុយកាក់​(23%)​។​
 
​ប្តី​ប្រពន្ធ និង​ហិរញ្ញវត្ថុ​
​ស្ត្រី​ជាច្រើន​នៅ​កម្ពុជា​ឈប់​ធ្វើ​ការងារ នៅពេល​ខ្លួន​រៀបការ​។ ស្ត្រី​រៀបការ​ត្រឹម​តែមួយ​ភាគបី​(32%) គឺជា​អ្នកធ្វើការងារ​ផ្ទះ​ពេញ​ម៉ោង​។ បើទោះបី​បុរស​គឺជា​មេ​ចំណូល​សម្រាប់​គ្រួសារ​ក៏ដោយ ក៏​ស្ត្រី​គឺជា​អ្នក​ដែលមាន​សិទ្ធិ​ដ៏​ធំ​ក្នុងការ​សម្រេចចិត្ត​ទៅលើ​ចំណាយ​របស់​គ្រួសារ​។ 
 
​ស្ត្រី 73% និង​បុរស 10% និយាយថា ខ្លួន​មានការ​គ្រប់គ្រង​ភាគច្រើន​លើ​ការចំណាយ​ប្រចាំថ្ងៃ​។ ស្ត្រី 27% និង​បុរស 19% និយាយថា ខ្លួន​ម្នាក់ៗ គឺជា​អ្នក​ដែលមាន​ការគ្រប់គ្រង​ភាគច្រើន​លើ​ការចំណាយ​ធំៗ ដែល​ស្ត្រី​បុរស​ផ្សេងទៀត​និយាយថា ខ្លួន​មានការ​គ្រប់គ្រង​ស្មើគ្នា​។​
 
​ឥទ្ធិពល​បច្ចេកវិទ្យា​ចំពោះ​ទំនាក់ទំនង​
​បច្ចេកវិទ្យា​កំពុងតែធ្វើការ​ផ្លាស់ប្តូរ​យ៉ាង​រហ័ស ទៅលើ​របៀប​ដែល​មនុស្ស​គ្រប់គ្រង​លើ​ទំនាក់ទំនង​ក្នុងប្រទេស​កម្ពុជា​។  ជារួម​ប្រជាជន​កម្ពុជា​មាន​ភាព​វិជ្ជមាន​ខ្ពស់​ថា បច្ចេកវិទ្យា​រីកចម្រើន​នឹង​ជួយ​សម្រួល​ដល់​ការទំនាក់ទំនង​របស់​ខ្លួន​កាន់តែ​ប្រសើរ​។ ប្រជាជន 75% គិតថា បច្ចេកវិទ្យា​នឹងធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​រាប់អាន​មិត្ត​ភ័ក្តិ​ថ្មីៗ​។​
 
​ប្រជាជន​កម្ពុជា 62% គិតថា បច្ចេកវិទ្យា​បានធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​សន្ទនា​គ្នា​បែប​ស៊ីជម្រៅ និង​ 42% ផ្សេងទៀត ចំណាយ​ពេលវេលា​ច្រើន​លើ​ការផ្ញើ​សារ​ទៅកាន់​មិត្ត​ភ័ក្តិ​ជាង​និយាយ​ជួប​មុខ​ផ្ទាល់​។​
 
​លោក David បាន​សន្និដ្ឋានថា​៖ «​ភាគច្រើន​នៃ​រឿងរ៉ាវ​ដែល​យើង​បានធ្វើ​នៅក្នុង​ជីវិត គឺ​កើតឡើង​នៅ​ជុំវិញ​ក្រុមគ្រួសារ និង​ទទួលរង​សម្ពាធ​ពី​ជីវិត​សម័យ​ទំនើប ដែល​ពេលខ្លះ​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ទំនាក់​​ទំនង​របស់​យើង​។ ដូច្នេះ យូរៗ​ម្តង យើង​ត្រូវ​ការផ្អាក​ខ្លះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ដែល​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​យើង​»​។​
 
​អំ​ពីស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​ឆ្នាំ​2016
​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល (PRI) ឆ្នាំ​2016 ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងយល់​ពី​ស្ថានភាព​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ក្នុងប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​ទាំងមូល​។ ផ្អែកលើ​សារៈសំខាន់​នៃ​ទំនាក់ទំនង​ចំពោះ​សុភមង្គល សុខុមាលភាព និង​ការរស់នៅ​យូរអង្វែង​នៃ​ប្រជាជន​យើង PRI ផ្តល់នូវ​ការស្វែងយល់ និង​ទស្សនៈ​ពិត​អំពី​ទំនាក់ទំនង​៖ ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​រឹងមាំ កាន់តែ​ប្រសើរ និង​កាន់តែ​ទទួលបាន​លទ្ធផល​ល្អ​។ យើង​បានធ្វើការ​សម្ភាសន៍​មនុ​ស្ស​ជាង 5000 នាក់ ក្នុង​10​ប្រទេស​នៃ​តំបន់​អាស៊ី​។ ប្រទេស​ទាំងនោះ​រួមមាន   កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី កូរ៉េខាងត្បូង ថៃ និង​វៀតណាម​។ ការសម្ភាសន៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​13 និង 31 ខែកក្កដា ឆ្នាំ​2016 ជាមួយ​មនុស្សពេញវ័យ​អាយុ​ចន្លោះ​ពី 25 ទៅ 55 ឆ្នាំ​។ នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​សម្ភាសន៍​មនុស្ស 504 នាក់ ដោយផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​យក​ជា​សំណាក​គំរូ​។ អ្នក​តប​សម្ភាសន៍​គឺជា​ប្រជាពលរដ្ឋ ដែល​តំណាង​ឲ្យ​អ្នក​ដែលមាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ជិត​ពីរភាគបី​ខ្ពស់បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​។​
 
​អំពី​ព្រូ​ដិ​នស​ល​កម្ពុជា​
 
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍  ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែ មករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល​ស្របតាម​តម្រូវការ​អតិថិជន​ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា​ស្តី ពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណៈជន ព្រូ​ដិ​នស​ល​កម្ពុជា បាន និង​កំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។​
 
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​*​។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គឺជា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា​។ នៅក្នុង​ទ្វីបអាស៊ី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត ឈានមុខ​គេ ដែលមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៣​គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ជូន​នូវ ការការពារ និង​ឱកាស​ក្នុងការ​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។​
 
* ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី គឺជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​បម្រើ​អតិថិជន​ជាង ២៤​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ហើយ​មានទ្រព្យ ៧៥១​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្លួន (​គិត​ត្រឹម​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ ២០១៦) ។ គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ភីអិលស៊ី មិន​ជាប់ ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Prudential Financial Inc ដែលជា​ក្រុមហ៊ុន​មួយ​មាន មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នោះឡើយ​។​
 

​ព័ត៌មាន​បន្ថែម​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សូម​ទាក់ទង​៖
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​: លោកស្រី អ៊ុន បូ​ផាន​នី​
​ទូរស័ព្ទ​: 855 77 292 087
​អ៊ី​ម៉ែ​ល​: [email protected]
​ក្រុមហ៊ុន Champagne Communications : កញ្ញា ចាន់ ផល្លី​
​ទូរស័ព្ទ​: 855 89 230 470
​អ៊ី​ម៉ែ​ល​: [email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com