ជាតិ
ឯ​.​ឧ កឹម សុខា សរសើរ​ការដឹកនាំរ​បស់​រដ្ឋាភិបាល​លើ​វិស័យ​កីឡា​
10, Dec 2016 , 8:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​សរសើរ​ការដឹក​នាំ​របស់​រដ្ឋាភិបាល ដែល​បាន​លើកស្ទួយ​វិស័យ​កីឡា​រីកចម្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ឯកឧត្តម កឹម សុខា ចាត់ទុក​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នេះ គឺ​ការលើកស្ទួយ​កិត្តិយស​ជាតិ នៅក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។​



​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៨ នៃ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ក្រោម​ប្រធានបទ «​សិទ្ធិ​ក្នុងការ​បោះឆ្នោត​» នៅ​ទី​ស្នាក់​បក្ស​ប្រធានស្តីទី​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖


 
 
​ភាព​រីកចម្រើន​លើ​វិស័យ​កីឡា ដែល​ឯកឧត្តម កឹម សុខា បាន​សរសើរ​ការដឹក​នាំ​របស់​រដ្ឋាភិបាល​នេះ​ធ្វើឡើង​ក្រោយ​កីឡាករ សុខ ចាន់​មាន ទើបតែ​ទទួលបាន​មេដាយមាស​ប៉េតង់​ពិភពលោក ក្នុងការ​ប្រកួត​ជើងឯក​កីឡា​ប៉េតង់​ពិភពលោក (World Championships 2016) ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស ម៉ា​ដា​កា​ស្ការ (Madagascar) កាលពី​ថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០១៦​។ ជាពិសេស​កីឡាប្រដាល់ ហែល​ទឹក រត់​ចម្ងាយ ប៉េតង់ តេ​ក្វាន់​ដូ និង​បាល់ទាត់​ជាដើម ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​ផងដែរ​៕ 

Tag:
 កឹម សុខា​
 ​រដ្ឋាភិបាល​
 ​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com