ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម​៖​ផល​នេសាទ​កើនឡើង តែ​ការនាំចេញ​ធ្លាក់ចុះ ក្នុង​រយៈ​១១​ខែ​ឆ្នាំនេះ​
21, Dec 2016 , 7:39 am        
រូបភាព
ដោយ:
 
​នៅក្នុង​រយៈពេល​១១​ខែ​ដើម​ឆ្នាំនេះ ការប្រមូល​ផល​នេសាទ​ទឹកសាប​សម្រេចបាន ៦១៧០០ តោន កើនឡើង ១៣២០០​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ រីឯ​ការប្រមូល​ផល​នេសាទ​សមុទ្រ​វិញ គឺ​អនុវត្តបាន ១០០២៥​តោន កើនឡើង ១១២៥​តោន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


​របាយការណ៍​ដដែល​ឲ្យ​ដឹងថា ការនាំចេញ​ផល​នេសាទ​ស្រស់ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំនេះ មាន​បរិមាណ​ចំនួន ៨២០០​តោន បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​២០១៥ គឺ​ថយចុះ ៣០០​តោន​។ ចំពោះ​ការនាំចេញ​ផល​នេសាទ​កែច្នៃ គឺមាន​ចំនួន ៤៦០០​តោន ថយចុះ ១០០​តោន​។​
 
​បើ​យោងតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម FAO ផល​នេសាទ​ទឹកសាប​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ចិន ខណៈ​ផល​នេសាទ​សមុទ្រ​ភាគច្រើន ត្រូវ​នាំ​ចេញទៅ​ប្រទេស​ថៃ និង​វៀតណាម​។​
 
​នៅក្នុង​ឆ្នាំ ២០១៥ ការនាំចេញ​ផល​នេសាទ​របស់​កម្ពុជា​មានតម្លៃ ១​លាន​ដុល្លារ កើនឡើង ១១៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៤ ៕
 
 
 

Tag:
 ផល​នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com