ជាតិ
លោក កែ គឹមយ៉ាន នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ ត្រួតពិនិត្យ​សារធាតុ​ញៀន​តាម​សាលារៀន​
22, Dec 2016 , 1:26 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន គ្រោង​ផ្ដល់​សម្ភារ​ត្រួតពិនិត្យ​ទឹកនោម​ទៅដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា សម្រាប់​ត្រួតពិនិត្យ​ទៅលើ​សិស្ស ដែល​សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន​។ វិធានការ​របស់លោក កែ គឹមយ៉ាន នេះ​ធ្វើឡើង​ក្រោយពី​អង្គភាព​លោក​ពិនិត្យឃើញថា ករណី​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៦​នេះ នៅតែ​បន្ត​កើនឡើង​ជាង​ឆ្នាំមុន​។​


​ក្រៅពី​ដាក់​ការត្រួតពិនិត្យ​សារធាតុ​ញៀន​នៅតាម​សាលារៀន​នេះ អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​នឹង​សហការ​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នេះ​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ នេះ លោក កែ គឹមយ៉ាន បានបញ្ជាក់​ដូច្នេះ​ថា​៖


 
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕
 
 
 
 

Tag:
 កែ គឹមយ៉ាន​
  ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com