ឈិន ម៉ា​និច្ច ពី​ខេត្តកំពង់ស្ពឺ ឈ្នះ​ពាន «Cambodian Idol» រដូវ​កាល​ទី​២
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


ជាតិ, តារាជាតិ
ឈិន ម៉ា​និច្ច ពី​ខេត្តកំពង់ស្ពឺ ឈ្នះ​ពាន «Cambodian Idol» រដូវ​កាល​ទី​២
អត្ថបទ : ថ្មីៗ       December-26-2016, 12:03 am         41062
រូបភាព
បេ​ក្ខ​នារី ឈិន ម៉ា​និច្ច បាន​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង «Cambodian Idol» រដូវ​កាល​ទី​២​របស់​ទូរទស្សន៍​ហង្ស​មាស បន្ទាប់ពី​បាន​សំឡេងគាំទ្រ​ពី​ទស្សនិកជន​លើស​បេក្ខជន​២​នាក់​ទៀត គឺ នួន សុធា​រ័ក្ស និង ហ៊ិ​ន លីដា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃអាទិត្យ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៦ ។​


​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​អធិបតីភាព​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បេក្ខជន​-​បេ​ក្ខ​នារី ត្រូវបាន​តម្រូវ​ឲ្យ​ច្រៀង​ម្នាក់ៗ​ចំនួន​៣​បទ និង​ទទួល​សារ​គាំទ្រ​ពី​ទស្សនិកជន​នៅ​គ្រប់​ដំណាក់កាល​។

​បេក្ខជន នួន សុធា​រ័ក្ស មកពី​ខេត្តពោធិ៍សាត់ បាន​បកស្រាយ​បទ​ដែលមាន​ចំណងជើង​ថា «​តូចចិត្ត​» បន្ទាប់មក​បទ «​ពេលដែល​ត្រូវ​យំ​» និង​បទ «​ចង្វាក់​នេះ​រាំ​សប្បាយ​»​។​

​បេ​ក្ខ​នារី ហ៊ិ​ន លីដា មកពី​ខេត្តកំពង់ឆ្នាំង បាន​ច្រៀង​បទ​ទី​១​ដែលមាន​ចំណងជើង​ថា «Boy» បន្ទាប់មក​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» និង​បទ « Watch Me Shine»​។​

​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ពី​ខេត្តកំពង់ស្ពឺ បានចាប់ផ្តើម​ជាមួយ​បទ «​ឈឺចាប់​មួយ​លាន​ដង​» មុន​លើកយក​បទ «​ចុ​ត​ហ្មាយ​មច្ចុរាជ​» និង​បទ «​សើច​សល់​»​។​

ម៉ានិច្ច ដែល​ជា​​ម្ចាស់​ពាន ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១៥០​លាន​រៀល រួមទាំង​ការឧបត្ថម្ភ​ផ្សេងទៀត ចំណែក​បេក្ខជន​២​នាក់​ទៀត​ក៏​ទទួល​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផងដែរ​។​

​កាលពី​រដូវ​កាល​ទី​១ នី រតនា មកពី​ខេត្តកំពង់ធំ បាន​ក្លាយជា​ម្ចាស់​ពាន ក្រោយ​បាន​សំឡេងគាំទ្រ​លើស ម៉ៅ ហា​ជី ពី​ខេត្តបាត់ដំបង និង សៅ ឧ​ត្ត​ម ពី​ខេត្តព្រៃវែង​។ នី រតនា ក៏​ស្ថិត​ក្នុងចំណោម​តារា​កិត្តិយស​ដែល​បកស្រាយ​បទ​ចម្រៀង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ផងដែរ ដោយ​គេ​បាន​លើក​បទ «​មហា​ឈឺ​» ដែលជា​បទ​ចម្រៀង​ផ្ទាល់ខ្លួន​។

ម៉ានិច្ច និយាយទាំងភ្នែក​ថា នេះ​ជាជោគជ័យ​ដ៏ធំធេងក្នុងជីវិតរបស់ខ្លួន ពីព្រោះ​កន្លងមក នាងមិន​ដែលប្រឡងជាប់ក្នុងកម្មវិធី​ធំនោះឡើយ។ សម្តីរបស់ ម៉ានិច្ច ផ្តល់នូវ​ការរំជួល​ចិត្ត​យ៉ាងខ្លាំងពីសំណាក់អ្នក​ចូលរួមផ្ទាល់ រួមទាំងលោក​ស្រី ម៉ែន​ សំអន​ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អបអរភ្លាម​ៗ​ដល់ជ័យលាភី និង​លើកទឹក​ចិត្តបេក្ខជន​ផ្សេងទៀតឲ្យបន្តការប្រឹងប្រែងរបស់ខ្លួន៕

Tag:
 Cambodian Idol
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
ព័ត៌មានចម្រុះ
3 minutes - 2
​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា នឹង​ចុះទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២១ មករា ដើម្បី​រៀបចំ​បេក្ខជន​ឈរឈ្មោះ​ឃុំ​សង្កាត់ របស់​គណបក្ស​ខ្លួន​។ នេះ​បើតាម​សំណេរ​ជា​ភាសា​អង់គ្លេស​លើ​បណ្ដាញ​Twitter​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ឯកឧត្តម កឹម សុខា​។
19 minutes - 81
​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​កាត់​ឧបសគ្គ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ដែលជា​វិញ្ញាសា​ស្នូល​របស់​ព្រឹត្តិការណ៍ Ultra Trail Angkor លើក​ទី​២​នឹង​ចេញដំណើរ​នៅ​ម៉ោង​១១​យប់​ថ្ងៃទី​២០ ខែមករា នេះ​។ ចំណែក​វិញ្ញាសា​៣​ផ្សេងទៀត​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា​។​ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជា​៥០០​នាក់​មកពី​៣៧​ប្រទេស​ទូទាំង​ពិភពលោក​។
22 minutes - 11
​សូម​ចូលទៅ​កាន់ www.thmeythmey.com ដើម្បី​ស្តាប់​ព័ត៌មាន​ប្រចាំថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០១៧​នេះ ដែល​រៀបចំ​ដោយ​លោក មុំ ពិទូរ្យ ។​
47 minutes - 244
​សៀមរាប​៖ ពិធីបុណ្យ​ចំ​បើង ឫ​ហៅថា​បុណ្យ​ក​សិ​ទេសចរណ៍ ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​នៅ​ខេត្តសៀមរាប​។
1 hrs - 699
​ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជិត​ពីរ​ខែ​មកនេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនទាន់បាន​ចុះ​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន តាម​បំណង​ខ្លួន​ឡើយ ព្រោះ​រង់ចាំ​ការដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

20 Jan 2017