ជាតិ
សង្គមជាតិ
ក្រសួង​សាធារណ​ការគ្រោង​រៀបចំ​ការដឹកជញ្ជូន​តា​ម​ផ្លូវទឹក ដើម្បី​កាត់បន្ថយ​ស្ទះចរាចរណ៍​នៅ​ភ្នំពេញ​
28, Dec 2016 , 9:32 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើង​ពី​ផែនការ​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្ដាល ដើម្បី​កាត់បន្ថយ​ចរាចរណ៍​តាមផ្លូវ​គោក​។ លោក​ឲ្យ​ដឹងថា គម្រោង​នេះ​កំពុងស្ថិត​នៅក្នុង​ការសិក្សា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ដៃគូ​ឯកជន​។


 
​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៨​ខែធ្នូ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ជំហាន​ដំបូង ក្រសួង​នឹង​រៀបចំ​ឲ្យ​មានការ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ដែល​លោក​សង្ឃឹមថា គម្រោង​នេះ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៧ ។ ការដឹកជញ្ជូន​នេះ អាច​ចេញពី​ទីតាំង​នៃ​សង្កាត់​ព្រែក​ភ្នៅ មក​ម្ដុំ​ផ្សារ​ចាស់ បន្ត​ដល់​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល កៀនស្វាយ និង​ស្រុក​ស្អាង​។ 
 
​លោក ស៊ុន ចាន់ថុល បន្ថែមថា ជំហាន​បន្តបន្ទាប់ ក្រសួង​នឹង​ជំរុញ​ការកសាង​កំពង់ផែ​ទឹកសាប​បន្ថែមទៀត​នៅ​ភ្នំពេញ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ក​សិ​ផល​ពី​បណ្ដា​ខេត្ត​។​
​លោក ស៊ុន ចាន់ថុល មិនទាន់​អាច​បញ្ជាក់បាន​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​គម្រោង​នេះ​បាន​នោះទេ ដោយ​លោក​អះអាងថា គម្រោង​នេះ​កំពុងស្ថិត​ក្នុងការ​សិក្សា​នៅឡើយ​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖
 
 

Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com