ជាតិ
កម្ពុជា​គ្រោង​ចំណាយ ២០០ លាន​ដុល្លារ សង់​កំពង់ផែ ដែល​អាច​ទទួល​កប៉ាល់​គ្រប់​ប្រភេទ​ចូល​ចត​បាន ៩៣ ភាគរយ​
29, Dec 2016 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​ឲ្យ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) សិក្សា​លើ​គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹង​សក្តានុពល​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់​កម្ពុជា​។ នេះ​បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



​កំពង់ផែ​ថ្មី​នេះ​មាន​ជម្រៅ ១៤,៥​ម៉ែត្រ ប្រវែង​៣៥០​ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​។ លោក ស៊ុន ចាន់ថុល បញ្ជាក់​ដូច្នេះ បន្ទាប់ពី​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៨​ខែធ្នូ​។ លោក​អះអាងថា កំពង់​ថ្មី​នេះ​អាច​ទទួល​កប៉ាល់​ធំៗ​គ្រប់​ប្រភេទ​ចូល​ចត​បាន​រហូតដល់ ៩៣ ភាគរយ ពី​ជុំវិញ​ពិភពលោក​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖




​លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឲ្យ​ដឹងថា ផែ​ទឹក​ជ្រៅ​នេះ​អាច​នឹងត្រូវ​សាងសង់​នៅ​ឆ្នាំ ២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ។ លោក​បន្ថែមថា​កំពង់ផែ​ថ្មី​នេះ​នឹង​ជួយ​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​បង្កើន​ភាព​ប្រកួតប្រជែង​សម្រាប់​ទំនិញ​ចាំ​ចេញ​-​ចូល​តាម​ច្រក​សមុទ្រ នៅពេល​ដាក់​ឲ្យ​ដំណើរការ​ផែ​នេះ​។ បើតាម​លោក គឹមឈុន បច្ចុប្បន្ន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អាច​ទទួល​ឲ្យ​កប៉ាល់​ចូល​ចត​បានតែ​ប្រមាណ ២០​ភាគរយ​ប៉ុណ្ណោះ​៕


Tag:
 កំពង់ផែ​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com