ពីនេះ ពីនោះ
​ប៊ុត សាវង្ស​៖ ឥទ្ធិពល​នៃ​ពាក្យសម្តី ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ប្តូរ ៨ យ៉ាង​
09, Jan 2017 , 8:19 am        
រូបភាព
ដោយ:
 
 
​នៅក្នុង​សៀវភៅ​កូន​មាសឪពុក លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស បានលើកឡើង​ពី​ឥទ្ធិពល​របស់​ពាក្យសម្តី ៨ យ៉ាង ដោយ​អគ្គបណ្ឌិត​បញ្ជាក់ថា ពាក្យសម្តីទាំងនោះ ​មានអំណាច​ដ៏​ក្រៃលែង​ក្នុងការ​រស់នៅ​។


 
​ឥទ្ធិពល​ពាក្យ​និយាយ​ទាំង ៨ យ៉ាង ដែល​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស យកមក​បកស្រាយ​នោះ មាន​ដូចខាងក្រោម​៖
 
១ ពាក្យ​និយាយ អាច​ដូរ​ផ្លាស់​មនុស្ស​ដែលមាន​ទុក្ខ​ឲ្យ​ភ្លេច​ទុក្ខ​បាន​។ 
 
២ ពាក្យ​និយាយ អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឲ្យ​ក្លាយ​មកជា​ហេតុ​ល្អ​បាន​។ 
 
៣ ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឲ្យ​មកជា​អ្នកមាន​ព្យាយាម​បាន​។ 
 
៤ ពាក្យ​និយាយ​អាច​ប្តូរផ្លាស់ មនុស្ស​ល្ងង់ ឲ្យ​មកជា​មនុស្ស​ឆ្លាត​បាន​។ 
 
៥ ពាក្យ​និយាយ​អាច​ប្តូរផ្លាស់ មនុស្ស​ដែល​កំពុងមាន​កង្វល់ ឲ្យ​ជាម​នុស្ស​ស្ងប់​បាន​។​
 
៦ ពាក្យ​និយាយ​អាច​ប្តូរផ្លាស់ មនុស្ស​ចចេស​រឹងរូស ឲ្យ​ត្រឡប់​មកជា​មនុស្ស​ប្រដៅ​ងាយ​បាន​។

​៧ ពាក្យ​និយាយ​អាច​ប្តូរផ្លាស់​មនុស្ស​ដែល​ខូច​សតិ ឲ្យ​មាន​សតិ​វិញ​បាន​។

៨ ពាក្យ​និយាយ​អាច​ប្តូរផ្លាស់ មនុស្ស​ឈ្លោះ​គ្នា ទៅជា​ល្អ​នឹង​គ្នា​បាន​។​
 
​បើតាម​សៀវភៅ​កូន​មាសឪពុក លោក​ធម្មាចារ្យ បន្ថែមថា ចំពោះ​ពាក្យ​និយាយ​នេះ មានអំណាច​ដូចគ្នា​ដែរ គឺអាច​និយាយ​ឲ្យ​មនុស្ស​ខូចប្រយោជន៍ និយាយ​ទម្លាយ​នូវ​សេចក្តីសុខ​ចម្រើន​របស់​អ្នកដទៃ បាន​គ្រប់បែបយ៉ាង ដូច្នេះ​យើង​ត្រូវ​បដិបត្តិ​ក្នុងការ​និយាយ​ឲ្យ​បាន​ហ្មត់ចត់ កូន​ត្រូវ​ហាត់​និយាយ​នៅក្នុង​វាចា​ល្អ ៥ យ៉ាង​។ ទី​១ និយាយ​ពាក្យពិត មិន​និយាយ​ឡេះឡោះ ទី ២ និយាយ​ពាក្យពីរោះ មិន​និយាយ​ញុះញង់ ទី ៣ និយាយ​ត្រឹមត្រូវ​តាម​កាលៈទេសៈ ទី ៤ និយាយ​ឲ្យ​បាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់ និង​ទី ៥ និយាយ​ដោយ​ចិត្តមេត្តា ប្រាថ្នា​ឲ្យ​អ្នកដទៃ​បាន​នូវ​សេចក្តីសុខ ឬ​និយាយ​ដោយ​ចិត្តសប្បុរស ស្មោះត្រង់ មិន​និយាយ​របៀប​ព្រូស​ពិស​ដាក់​អ្នកដទៃ​ឡើយ​៕

Tag:
 ប៊ុត សាវង្ស​
© រក្សាសិទ្ធិដោយ thmeythmey.com