ព័ត៍មានសុខភាព
របៀប​ញ៉ាំ​ទឹក​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​​​​​​​​​​​​​​​​​​​​​
15, Jan 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​ត្រូវ នោះ​វា​នឹង​អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បានសម្រេច ព្រោះ​ទឹក​ក៏​ជា​ធាតុ​សំខាន់​នៅពេលដែល​អ្នក​ចង់បាន​រាង​ស្អាត​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ញ៉ាំ​ទឹក​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​ស្អាត​បាន​។ តើ​គួរតែ​ញ៉ាំ​បែបណា​ខ្លះទៅ​?

 
​មាន​នារី​មួយចំនួន​ព្រោះតែ​ចង់​ស្គម​ហើយ​មិន​ហ៊ាន​ញ៉ាំ​ទឹក​ច្រើន​ឡើយ ដោយសារតែ​គេ​យល់ថា​ក្រោយ​ពេលដែល​ញ៉ាំ​ទឹក​ច្រើន​រួច វា​អាច​ធាត់​បាន​។ ការយល់ឃើញ​បែបនេះ​គឺ​ខុស​ខ្លាំងណាស់ ព្រោះ​នៅពេលដែល​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក​ខ្លាំង វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ធាត់​ទៅវិញ​ទេ ដោយសារតែ​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​មិនអាច​រំលាយ​បាន​។ ដូចនេះ​ក្រោយពេល​ពិសា​របាយ​ហើយ​ចំនួន​កន្លះ​ម៉ោង អ្នក​គួរតែ​ញ៉ាំ​ទឹក​ខ្លះ ដើម្បី​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​រំលាយ​អាហារ​បានល្អ នោះ​វា​នឹង​អាចជួយ​អ្នក​ឲ្យ​មាន​រាង​ស្អាត​ជាមិនខាន​ឡើយ​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com