អត្ថបទពាណិជ្ជកម្ម
​សាម​សុង​ជា​ទូរ​សព្ទ​ដំបូង​គេ​បំផុត​ដែល​គាំទ្រ​បច្ចេកវិទ្យា VoLTE នៅក្នុង​ប្រទេស​កម្ពុជា​
16, Jan 2017 , 1:37 pm        
រូបភាព
​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិ​ក​ត្រូ​និក ថ្មីៗ​នេះ​បានធ្វើការ​អះអាងថា​ទូរ​សព្ទ​ម៉ូ​ដែល​ទំនើប​សាម​សុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ននេះ​គាំទ្រ​សេវា VoLTE (Voice over Long Term Evolution)  របស់​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ដ៏​ធំជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Smart Axiata​។ កត្តា​នេះហើយ​នឹងធ្វើ​អោយ​សាម​សុង​ក្លាយជា​ក្រុមហ៊ុន​ទូរ​សព្ទ​ដំបូង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​គាំទ្រ​បច្ចេកវិទ្យា​ដែល​អាច​ប្រើប្រាស់​បាន​នូវ VoLTE​។

​បច្ចេកវិទ្យា VoLTE ផ្តល់ជូន​នូវ​ការហៅ​ចេញ​ជាមួយ​គុណភាព​សម្លេង​ច្បាស់​និង​បទពិសោធន៍​គុណភាព​ខ្ពស់​ដូច​ពេល​សន្ទនា​គ្នា​ផ្ទាល់​។ សម្រាប់​អ្នកប្រើប្រាស់ ភាពខុសប្លែក​គ្នា​នៃ​គុណភាព​ប្រៀបបាន​ដូចជា​ពេលយប់​និង​ពេល​ថ្ងៃ ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់ ធ្វើ​ការហៅ​ចេញ​និង​ទទួល​កា​ហៅចូល​ដោយ​គ្មាន​សំលេង​រអាក់រអួល​ឡើយ​។​



​អ្នកប្រើប្រាស់​ទូរ​សព្ទ​សាម​សុង Galaxy S7 និង Galaxy S7 edge នាពេល​បច្ចុប្បន្ននេះ​អាច​ប្រើប្រាស់​សេវាកម្ម VoLTE របស់​ក្រុមហ៊ុន Smart Axiata បាន​ហើយ​។​

VoLTE មិន​ត្រឹមតែ​អាច​ប្រើប្រាស់​បានជា​មួយ​កំពូល​ទូរ​សព្ទ​ទំនើប​សាម​សុង​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ប្រើប្រាស់​បានជា​មួយ​ទូរ​សព្ទ​ស៊េរី​ខ្ពស់​និង​មធ្យម​បាន​ផងដែរ​។  ទូរ​សព្ទ​សាម​សុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួមទាំង​ម៉ូ​ឌែ​ល​ផ្សេងៗ​ទៀត​ក៏​ស្ថិតនៅក្នុង​តំណាក់កាល​នៃ​ការធ្វើ​តេស្ត​សាកល្បង​ជាមួយ VoLTE  ហើយ​ត្រៀម​រួចជាស្រេច​សម្រាប់ អ្នកប្រើប្រាស់​ទូរ​សព្ទ​សាម​សុង​ក្នុង​ឆ្នាំ ២០១៧ ផងដែរ​។  ក្រុមហ៊ុន​សាម​សុង​កំពុងតែបន្ត​ទស​ន្ស​នៈ​វិស័យ ‍​​«​សាម​សុង​នឹង​ប្តេជ្ញា​ប្រើប្រាស់​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ដែល​បាន​ស្រាវជ្រាវ​រកឃើញ ដើម្បី​ផលិត​ផលិតផល​និង   សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ ជា​បុព្វហេតុ​ចូលរួម​ជាមួយ​សង្គម​សកល​ដ៏​ល្អប្រសើរ​»​។​



​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd.
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ https://news.samsung.com/global/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com