ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍រត់កាត់ឧបសគ្គ Ultra Trail Angkor មានអត្តពលិកកើនឡើងជិតពាក់កណ្តាល
17, Jan 2017 ,
7:19 pm
រូបភាព
×
ដោយ:
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយកាត់ឧបសគ្គនៅតំបន់អង្គរខេត្តសៀមរាប(Ultra Trail AngKor) ប្រចាំឆ្នាំ២០១៧ ដែលធ្វើឡើងដើម្បីមនុស្សធម៌ គិតត្រឹមថ្ងៃទី១៦ ខែមករា មានអត្តពលិកប្រមាណជាជាង៥០០នាក់ដែលមកពី៣៧ប្រទេសបានចូលរួម។ ចំនួននេះគឺមានការកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបទៅនឹងឆ្នាំមុន។
គិតត្រឹមថ្ងៃទី១៦ ខែមករា មានអត្តពលិកប្រមាណជាជាង៥០០នាក់ហើយដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់ឧបសគ្គចម្ងាយឆ្ងាយនៅតំបន់អង្គរក្នុងខេត្តសៀមរាប(Ultra Trail Angkor)លើកទី២។ ចំនួននេះមានការកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបទៅនឹងលើកទី១ ខណៈឆ្នាំមុនមានត្រឹមតែជិត៣០០នាក់ប៉ុណ្ណោះ។
ក្នុងចំណោមអត្តពលិកប្រមាណជាជាង៥០០នាក់ដែលមកពីជាង៣០ប្រទេសទូទាំងពិភពលោក គឺភាគច្រើនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ចំណែកកម្ពុជាមានត្រឹមតែ៣០នាក់ចូលរួមប៉ុណ្ណោះ ប៉ុន្តែចំនួននេះត្រូវបានគណៈកម្មការរៀបចំបញ្ជាក់ថា មានការកើនឡើងខណៈឆ្នាំមុនមានត្រឹមតែ១០នាក់ចូលរួម។
អត្តពលិកទាំងនេះត្រូវប្រកួតប្រជែងលើ៤ប្រភេទវិញ្ញាសាគឺចម្ងាយ១៦គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១២៨គីឡូម៉ែត្រដែលជាវិញ្ញាសាសំខាន់ជាងគេក្នុងព្រឹត្តិការណ៍នេះ។ សម្រាប់តម្លៃចុះឈ្មោះ រត់ចម្ងាយ១៦គីឡូម៉ែត្រជនបរទេស៤៣ដុល្លារកម្ពុជា១០ដុល្លារ, ចម្ងាយ៣២គីឡូម៉ែត្របរទេស៦៣ដុល្លារកម្ពុជា២០ដុល្លារ, ៦៤គីឡូម៉ែត្របរទេស៩០ដុល្លារកម្ពុជា៣០ដុល្លារ និងចម្ងាយ១២៨គីឡូម៉េត្របរទេស១៦០ដុល្លារ កម្ពុជា៥០ដុល្លារ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកាជួយដល់អំពើមនុស្សធម៌ ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌នានា។ លើសពីនេះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍អង្គរ។ ហើយក៏ដើម្បីបំផុសស្ថារតីក្នុងការជួយថែរក្សាបរិស្ថានផងដែរ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះបានបញ្ជាក់ថា សម្រាប់វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រដែលជាវិញ្ញាសាស្នូលរបស់ព្រឹត្តិការណ៍ Ultra Trail Angkor មកទល់ពេលនេះ គឺមានកីឡាការិនីចូលរួមប្រមាណជា៥០ភាគរយ ក្នុងនោះក៏មានកម្ពុជាផងដែរ។
បើយោងតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វិញ្ញាសារត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រត្រូវរត់កាត់ធម្មជាតិ វាលស្រែ ព្រៃប្រឹក្សាលតាវល្លិ៍ និងប្រាង្គប្រាសាទបុរាណដែលជាកេរិ៍តំណែរបស់បុព្វបុរសខ្មែរ។ ជាពិសេសត្រូវឆ្លងកាត់ឧបសគ្គនៃភាពងងឹត ព្រោះវិញ្ញាសានេះនឹងចេញដំណើរនៅម៉ោង១១យប់។
ប៉ុន្តែកីឡាករទាំងអស់ក៏អាចឈប់សម្រាកញ៉ាំភេសជ្ជៈ និងចំណីអាហារដែលរៀបចំដោយគណៈកម្មការរៀបចំការប្រកួតតាមដងផ្លូវផងដែរ។ អត្តពលិកចូលរួមទាំងអស់មិនត្រឹមតែទទួលបានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបានទស្សនាប្រាង្គប្រាសាទ និងទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវដែលពួកគេរត់ទៀតផង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយកាត់ឧបសគ្គ Ultra Trail Angkor នៅតំបន់អង្គរក្នុងទឹកដីខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២១ ខែមករា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម៉ារ៉ាតុន
Ultra Trail Angkor
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម