ជាតិ
នយោបាយជាតិ
ឯកឧត្តម កឹម សុខា នឹងចុះទៅខេត្តព្រះសីហនុ នៅថ្ងៃទី២១ មករា
×
ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា នឹងចុះទៅខេត្តព្រះសីហនុ នៅថ្ងៃទី២១ មករា ដើម្បីរៀបចំបេក្ខជនឈរឈ្មោះឃុំសង្កាត់ របស់គណបក្សខ្លួន។ នេះបើតាមសំណេរជាភាសាអង់គ្លេសលើបណ្ដាញTwitterរបស់កញ្ញា កឹម មនោវិទ្យា កូនស្រីឯកឧត្តម កឹម សុខា។
ក្រៅពីចុះរៀបចំបេក្ខជនឃុំសង្កាត់ តាមបណ្ដាខេត្តនេះ ឯកឧត្តម កឹម សុខា ក៏ទំនងជាអាចចាប់ផ្ដើមចុះតាមមូលដ្ឋានជួបអ្នកគាំទ្រខ្លួនដូចមុនវិញដែរ បើសិនជាការចរចាដោះស្រាយបញ្ហានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបរាជ័យ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានស្រង់សម្ដីប្រធានស្តីទីគណបក្ស មកសរសេរលើហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖ «បើគណបក្សកាន់អំណាច គេមិនត្រូវការជួបចរចាជាមួយយើង យើងត្រូវនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»៕
Tag:
កឹម សុខា
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com