ជាតិ
ប្រទះឃើញ​កូនជ្រូក​ព្រៃ​ពីរ​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​
27, Jan 2021 , 7:59 am        
រូបភាព
​អ្នកវិទ្យាសាស្ត្រ​សត្វព្រៃ​ថត​បានកូន​ជ្រូកព្រៃ​ចំនួន​ពីរ​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលជា​តំបន់​ការពារ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី និង​បាន​ចូលរួម​គាំទ្រ​ដោយ​អង្គការ​អភិរក្ស​សត្វព្រៃ​(WWF) ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងបរិស្ថាន​នា​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១​។



 
​បើតាម​ក្រុមការងារ​ស្រាវជ្រាវ​របស់​អង្គការ​WWF កូនជ្រូក​ព្រៃ​ទាំងពីរ​ក្បាល​នេះ មាន​អាយុប្រមាណ​១​ទៅ​២​សប្ដាហ៍ និង​មិនសូវ​ខ្លាច​មនុស្ស​ឡើយ​។ ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា បច្ចុប្បន្ន ជ្រូកព្រៃ​ទាំងនេះ កំពុង​ប្រឈម​នឹង​ការដាក់​អន្ទាក់ និង​បរបាញ់​យក​សាច់​ជាដើម​។​
 
​ជាមួយគ្នានេះ ក្រសួងបរិស្ថាន​បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ជួយ​រួមគ្នា​ការពារ ថែរក្សា​ធនធាន​សត្វព្រៃ កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​មិន​ប្រើប្រាស់​ផលិតផល​ធ្វើ​ពី​សត្វព្រៃ​៕ 
 
 

Tag:
 ជ្រូកព្រៃ​
 ​ភ្នំ​ព្រេច​
  ក្រសួងបរិស្ថាន​
 
© រក្សាសិទ្ធិដោយ thmeythmey.com