ពីនេះ ពីនោះ
សុខភាព
មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​មហារីក​ពោះវៀនធំ​
27, Jan 2021 , 8:59 pm        
រូបភាព
​ជំងឺមហារីក​ពោះវៀនធំ និង​រន្ធ​គូថ គឺជា​មូលហេតុ​ទី​២​នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក ប៉ុន្តែ​វា​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​បន្ថយ​ហានិភ័យ​របស់​អ្នក​។​

 
​វេជ្ជបណ្ឌិត អេ​ណេ លីន (Anne Lin) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​វះកាត់​នៃ​សាកលវិទ្យាល័យ California បាន​និយាយថា ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ គឺអាច​ការពារ​បានជា​មួយ​នឹង​ការតាមដាន និង​រក​រុក​អោយបាន​ទាន់ពេលវេលា​។​
 
​ការ​ធ្វើតាម​ការណែនាំ​អាចជួយ​អ្នក​បន្ថយ​ហានិភ័យ​ក្នុងកា​រិ​វត្ត​ទៅជា​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​បាន​។​
 
​ប្រសិនបើ​អ្នកមាន​កម្រិត​ធម្មតា​នៃ​ហានិភ័យ​, អ្នក​គួរតែ​តាមដាន​ជា​ទៀងទាត់​ចាប់ពី​អាយុ​៥០​ឆ្នាំទៅ​។ ប្រសិនបើ​អ្នកជា​អ្នកមាន​ហានិភ័យ​ខ្ពស់​, ជាមួយនឹង​ប្រវត្តិ​គ្រួសារ ឬ​ប្រវត្តិ​ផ្ទាល់ខ្លួន​មាន​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​, ជំងឺមហារីក​ដទៃទៀត ឬ​ជំងឺ​រលាក​ពោះវៀនធំ​នោះ​, អ្នក​គួរតែ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ការចាប់ផ្តើម​ការតាមដាន​មុន​អាយុ​៥០​ឆ្នាំ​។​
 
​ជា​រៀងរាល់ថ្ងៃ​, សូម​ញ៉ាំ​ជាតិ​សរសៃ​ដែល​បាន​ពី​ផ្លែឈើ​, បន្លែ​អោយបាន​២៥ ទៅ​៣០​ក្រាម​។ វា​ក៏​ជា​រឿង​សំខាន់​ផងដែរ​ក្នុងការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​តិច ដោយសារតែ​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​។ អ្នក​ក៏​គួរតែ​បញ្ចូល​អាហារ​ដូចជា ហ្វូ​ឡា​ត ទៅក្នុង​អាហារ​របស់​អ្នក​ញ៉ាំ​ផងដែរ​។​
 
​ប្រសិនបើ​អ្នក​ផឹកស្រា​, សូម​ផឹក​វា​ក្នុង​កម្រិត​មធ្យម​។ ប្រសិនបើ​អ្នក​ជក់បារី​, សូម​ឈប់​ជក់​វា​។ ការ​លាយ​បញ្ចូល​គ្នា​នៃ​ការផឹក​ស្រា និង​ជក់បារី​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ និង​ជំងឺមហារីក​នៃ​ផ្លូវ​រំលាយ​អាហារ​ដទៃទៀត​។​
 
​សូម​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​យ៉ាងហោចណាស់​២០​នាទី​, ៣ ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ដូចជា ការដើរ​, ការឡើង​ជណ្តើរ ឬ​ការ​មើលថែ​សួនច្បារ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​។​
 
​ទម្ងន់​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ដោយសារតែ​ការ​ធាត់​អាច​ជម្រុញអោយមាន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​។​
 
​សូម​ប្រាប់​គ្រូពេទ្យ​អំពី​រោគសញ្ញា​ដូចជា ការប្រែប្រួល​ទម្លាប់​នៃ​ការ​ជុះ​លាមក​, ឈាម​នៅក្នុង​លាម​, ឈឺពោះ​, ស្រក​ទម្ងន់​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com