ជាតិ
សង្គមជាតិ
លទ្ធផល​ជំរឿន​៖ ៤៥.៤​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា មានអ៊ីនធឺណិត​ប្រើ​នៅផ្ទះ​
27, Jan 2021 , 3:33 pm        
រូបភាព
ដោយ: រួបរួម
​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​មានការ​កើនឡើង ដោយសារតែ​ពិភពលោក​មានការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ទូរ​សព្ទ​ចល័ត​ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​ប្រព័ន្ធ​អ៊ីនធឺណិតបាន​។ នេះ​បើតាម​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩​។​

 
​លទ្ធផល​នៃ​ជំរឿន បង្ហាញថា ប្រជាជន​កម្ពុជា​ទាំង​ពីរភេទ ភាគច្រើន​បាន​ប្រើប្រាស់​អ៊ីនធឺណិត​។ ៤៥.៤​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា មាន​អ៊ីនធឺណិត​នៅផ្ទះ និង​២៨.២​ភាគរយ ប្រើប្រាស់​នៅ​ទីសាធារណៈ​។ ភាគរយ​នៃ​គ្រួសារ​នៅ​តំបន់​ទីប្រជុំជន ប្រើប្រាស់​អ៊ីនធឺណិត​នៅផ្ទះ ឬ​ទីសាធារណៈ​ខ្ពស់ជាង​អ្នក​នៅ​តំបន់​ជនបទ​។​
 
​ក្នុងចំណោម​គ្រួសារ​ប្រើប្រាស់​អ៊ីនធឺណិតនៅផ្ទះ មាន​៥៦.៤​ភាគរយ នៅ​ទីប្រជុំជន និង​៣៨.៨​ភាគរយ​នៅ​ជនបទ រីឯ​ការប្រើប្រាស់អ៊ីនធឺណិត​នៅក្រៅ​ផ្ទះ មាន​៣៩.៩​ភាគរយ​សម្រាប់​អ្នករស់នៅ​ទីប្រជុំជន និង​២១.២​ភាគរយ សម្រាប់​អ្នករស់នៅ​ជនបទ​។​
 
​ការប្រើប្រាស់​អ៊ីនធឺណិត​កាន់​តែមាន​កំណើន​ដោយសារតែ​បច្ចេកវិទ្យា​ទូរ​សព្ទ​ចល័ត​ផងដែរ ហើយ​បើតាម​លទ្ធផល​ជំរឿន ប្រមាណ​៩១.៩​ភាគរយ​នៃ​គ្រួសារ​មាន​ទូរ​សព្ទ​នៅ​ទូទាំងប្រទេស ក្នុងនោះ​៩៤.៨​ភាគរយ​នៅ​ទីប្រជុំជន និង​៩០.២​ភាគរយ​នៅ​ជនបទ​។​
 



Tag:
 ជំរឿន​
  អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com