ពីនេះ ពីនោះ
សុខភាព
រូបមន្ត​ធម្មជាតិ​ថ្មី​ក្នុង​ការការពារ​ជំងឺ​ជាច្រើន​
28, Jan 2021 , 6:59 pm        
រូបភាព
​អ្នក​អាច​ប្រើ​រូបមន្ត​ខាងក្រោម​នេះ​ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមាន​លើ​រាងកាយ​អ្នក​។ តើ​មាន​ជំងឺ​អ្វី​ខ្លះទៅ​?

 
​ការពារ​ជំងឺមហារីក ដែល​គ្រប់គ្រង​មិន​ឲ្យ​កោសិកា​មហារីក​អាច​ដុះ​ក្នុង​រាងកាយ​អ្នក​នោះទេ​។​
​ការពារ​ជំងឺថ្លើម និង​ក្រលៀន​។​
​ការពារ​ជំងឺរបេង បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម​។​
​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​មាំមួន និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាពរឹងមាំ​។​
​ធ្វើ​ឲ្យ​ភ្នែក​បាត់​នូវ​ភាព​នឿយហត់ និង​បំបាត់​អាកា​រៈ​ស្ងួត​ភ្នែក​។​
​ព្យាបាល​ជំងឺ​ឈឺចង្កេះ ឈឺ​ស្មារ និង​ជង្គង់​។​
​ជម្រះ​ជាតិពុល​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អ្នកមាន​សម្រស់​ស្អាត​។​
​ព្យាបាល​ជំងឺ​ទល់លាមក​ផងដែរ​។​
​គ្រឿងផ្សំ ៖ ដំឡូងបារាំង​ចំនួន​មួយ​ផ្លែ ការ៉ុត​មួយ​ផ្លែ និង​ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ ហើយ​ក្នុង​មួយ​ផ្លែៗ​នោះ​ត្រូវមាន​ទម្ងន់​ចំនួន​ពី​១៥០​ក្រាម ដល់​២០០​ក្រាម​។​
 
​របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវតែ​យក​ដំឡូងបារាំង​ចិត​សំបក​ចេញ ហើយ​លាង​ទឹក​ឲ្យ​ស្អាត​។ បន្ទាប់មក​យក​ផ្លែ​ប៉ោម និង​ការ៉ុត​លាង​ទឹក​ឲ្យ​ស្អាត​ដូចគ្នា ដោយ​មិនចាំបាច់​ចិត​សំបក​ចេញ​នោះទេ​។ បន្ទាប់មកទៀត​អ្នក​អាច​យក​ដំឡូងបារាំង ផ្លែ​ប៉ោម និង​ការ៉ុត​ទៅ​កិន​ទឹក​ញ៉ាំ ដោយ​កិន​ភ្លាម ហើយ​ញ៉ាំ​ភ្លាម មិនអាច​ទុក​យូរ​បានទេ​។​
 
​របៀប​ញ៉ាំ ៖ អ្នក​អាច​ញ៉ាំ​នៅ​រៀងរាល់​ព្រឹក​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ចំនួន​មួយ​ម៉ោង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com