ពីនេះ ពីនោះ
សុខភាព
រូបមន្ត​ធម្មជាតិ​ក្នុងការ​បំបាត់​ក្អក​
28, Jan 2021 , 8:59 pm        
រូបភាព
​នៅពេលដែល​អាកា​រៈ​ក្អក​នេះ​កើតឡើង​គឺ​វា​មិន​ងាយ​បាត់​នោះទេ នោះ​យូរ​ទៅ​វា​នឹង​អាចធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ដង្ហើម​របស់​អ្នក ដោយ​អាចធ្វើ​ឲ្យ​សួត​អ្នកមាន​បញ្ហា​ដូចគ្នា​។ ដូចនេះ​ក្រៅពី​ថ្នាំ តើ​មាន​រូបមន្ត​ធម្មជាតិ​អ្វីខ្លះ​ក្នុងការ​បំបាត់​អាកា​រៈ​នេះ​ទៅ​?

 
​គ្រឿងផ្សំ ៖ ខ្ញី ទឹក​ក្តៅ និង​ប៉ាន់តែ​។​
 
​របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវយក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ដោយ​មិនចាំបាច់​ចិត​សំបក​ចោល​នោះទេ រួច​ទើប​ចិត​វា​ដែលមាន​កម្រាស់​១.៥​មី​លី​ម៉ែត្រ​។ បន្ទាប់មកទៀត​អ្នក​អាចដាក់​ខ្ញី​ចំនួន​៧​បន្ទះ​ចូលទៅក្នុង​ប៉ាន់តែ រួច​ចាក់ទឹក​ក្តៅ​ចំនួន​២០០​មី​លី​លីត្រ​ចូលទៅ​ក្នុងនោះ​។ បន្ទាប់មកទៀត​អ្នក​ត្រូវ​បិត​គម្រប ដោយ​ទុក​ចំនួន​១០​នាទី​។ ចុងក្រោយ​អ្នក​អាច​យក​សម ឬ​ចង្កឹះ​កូរ​ឲ្យ​សព្វ ហើយ​ទុក​ឲ្យ​ក្តៅ​អ៊ុនៗ អ្នក​អាច​ញ៉ាំ​បាន​ហើយ​។​
 
​របៀប​ញ៉ាំ ៖ អ្នក​អាច​ញ៉ាំ​ចំនួន​២០០​មី​លី​លីត្រ​នៅពេល​ព្រឹក ហើយ​២០០​មី​លី​លីត្រ​ទៀត​នៅពេល​ថ្ងៃ រីឯ​ពេលយប់​វិញ អ្នក​អាច​ញ៉ាំ​ក្រោយ​បាយ​ចំនួន​កន្លះ​ម៉ោង ដោយ​ញ៉ាំ​ត្រឹម​១០០​មី​លី​លីត្រ​បាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com