ជាតិ
ផ្សារ​ចុង​សប្ដាហ៍​របស់​ប្រជា​សហគមន៍​ក្នុង​ខេត្តសៀមរាប​
31, Jan 2021 , 9:39 am        
រូបភាព
​សៀមរាប​៖ បន្លែ ត្រី សាច់ និង​គ្រឿងទេស​ជាច្រើន ដែលជា​ផលិតផល​ក្នុងស្រុក និង​ស្តង់ដា​សុវត្ថិភាព របស់​ប្រជា​សហគមន៍​ក្នុង​ខេត្តសៀមរាប ត្រូវបាន​យកមក​ដាក់​បង្ហាញ តាម​ស្តង់​លក់ នៅ​ផ្សារ​ចុង​សប្ដាហ៍​។ ជា​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​១១ មនុស្សម្នា​ជាច្រើន ដែល​និយម​គាំទ្រ​បន្លែ​សុវត្ថិភាព បានមក​ទិញ​បន្លែ​នៅ​ផ្សារ​ចុង​សប្ដាហ៍ ដោយ​ក្ដី​សប្បាយរីករាយ​។ ស្ថិតក្នុង​បរិវេណ​សួនច្បារ ជិត​ព្រះរាជដំណាក់ មាត់​ស្ទឹង​សៀមរាប ផ្សារ​ចុង​សប្ដាហ៍ បាន​ជួយ​ជំរុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព របស់​សហគមន៍​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ ហើយក៏​ជា​ផ្នែក​មួយ​ជំរុញ​ដល់​ការគាំទ្រ​ផលិតផល​កសិករ​ខ្មែរ​។ ឯ​កសិករ​ក៏​ត្រេកអរ នឹង​ការលក់ដូរ​ទិន្នផល​បន្លែ ផ្លែឈើ ត្រី​សាច់​របស់ខ្លួន​ដែរ ។



​សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​ទិដ្ឋភាព​លក់ដូរ​របស់​ប្រជាកសិករ​ក្នុង​ខេត្តសៀមរាប នៅ​ផ្សារ​ចុង​សប្តាហ៍​ដូចតទៅ​៖


7
















































Tag:
 ផ្សារ​ចុង​សប្តាហ៍​
 ​កសិករ​
 ​បន្លែ​
 ​កសិកម្ម​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com