ជាតិ
លោកតា សន លាន ប្រាប់​ពី​ការប្រើប្រាស់​ឫស្សី​ពក​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​ស្វាយ​លើ​
31, Jan 2021 , 10:28 am        
រូបភាព
​សៀមរាប​៖ ឫស្សី​ពក ជា​ឫស្សី​មួយ​ប្រភេទ​ដែលមាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាងក្រៅ​រលោង​។ លោកតា សន លាន រស់នៅក្នុង​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ប្រាប់​នាយ​យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ថា ឫស្សី​ពក​នេះ គេ​អាច​ប្រើប្រាស់​បាន​ច្រើនយ៉ាង​។ ក្នុងនោះ ដើម​អាច​ពុះ​ធ្វើជា​ដង​កណ្តប​ដេរ​ស្លឹក ឬ​ពុះ​ដើម​តូចៗ​ប្រហែល​កន្លះ​ម៉ែត្រ ដើម្បី​សង្កត់​ស្រូវ និង​ធ្វើ​ឧបករណ៍​ភ្លេង និង​ឧបករណ៍​នេសាទ​ជាដើម​។ រីឯ​ស្លឹក​អាច​ប្រើប្រាស់​សម្រាប់​វេច​នំ ហើយ​ទំពាំង​ឫស្សី​ពក អាច​ស្ល​បរិភោគ​យ៉ាង​ឆ្ងាញ់​ពិសា​ផងដែរ​។ ឫស្សី​ពក ក៏មាន​តម្លៃ​ថ្លៃ​គួរ​ផងដែរ គឺ​លោកតា លាន អាច​លក់បាន​មួយ​ដើម ៥​ពាន់​រៀល​។​



​សូម​អញ្ជើញ​ទស្សនាការ​សម្ភាស​រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកតា សន លាន ពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដូចតទៅ​៖
 



Tag:
 thmeythmey
  ឫស្សី​ពក
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com