ជាតិ
ក្រៅពី​ស្លឹកត្នោត ស្លឹកឈើ​ឃុន​មារ ក៏​អាច​ប្រើ​ដើម្បី​ប្រក់​ដំបូល នឹងធ្វើ​ជញ្ជាំង​ផ្ទះ​បានដែរ
31, Jan 2021 , 9:59 pm        
រូបភាព
ដោយ​៖ ហុង ស្រី​ណា​

​ភ្នំពេញ​៖ ក្រៅពី​ស្លឹកត្នោត ដែល​គេ​និយម​ប្រើ​ដើម្បី​ប្រក់​ដំបូលផ្ទះ ឬ​ធ្វើ​ជញ្ជាំង​ផ្ទះ ស្លឹកឈើ​ឃុន​មារ ក៏​អាច​ប្រើ​បាន​ដូចគ្នា​ដែរ​។ ប្រជាជន​នៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រើ​ស្លឹកឈើ​ឃុន​មារ ដើម្បី​ប្រក់​ដំបូលផ្ទះ នឹងធ្វើ​ជញ្ជាំង ជាដើម ដោយ​ពួកគាត់​បេះ​វាពី​ព្រៃភ្នំ​គូលែន និង​ល្អាង​ប្រចៀវ​។ ស្លឹកឈើ​នេះ ធន់​ជាមួយ​ទឹក មិន​ងាយ​ឆេះ ទោះបីជា​វា​ស្ងួត​ក៏ដោយ ហើយ​វា​អាច​ប្រើ​បាន​ក្នុង​ចន្លោះ​រយៈពេល​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ​។ អ្នកស្រុក​ស្វាយ​លើ អាច​លក់​ស្លឹក​នេះ​បាន ១​ម៉ែត្រ តម្លៃ​១​ម៉ឺន​ប្រាំ​ពាន់​រៀល​។​



​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក អ្នកនាង អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស​រវាង នាយ យ៉ាន និង អ្នកស្រុក​ស្វាយ​លើ​៖ 

Tag:
 Thmeythmey
  ស្លឹកឈើ​ឃុន​មារ
  ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com