មហាសេដ្ឋី Perez និងជាប្រធានក្លិប Real Madrid ឆ្លង COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Perez និងជាប្រធានក្លិប Real Madrid ឆ្លង COVID-19
03, Feb 2021 , 8:29 pm        
រូបភាព
លោក Florentino Perez ប្រធានក្លិប Real Madrid បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ ក្លិបយក្សអេស្ប៉ាញប្រកាសដូច្នេះនៅថ្ងៃទី២ ខែកុម្ភៈ ដោយបញ្ជាក់ថាលោក Perez មិនបង្ហាញរោគសញ្ញាណាមួយជុំវិញជំងឺនេះឡើយ។


 
ការធ្វើតេស្តចេញលទ្ធផលវិជ្ជមានលើបុរសវ័យ៧៣ឆ្នាំរូបនេះ កើតឡើងបន្ទាប់ពីអ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីខែមុន។ ប៉ុន្តែក្រោយធ្វើចត្តាឡីស័កមួយរយៈ Zidane បានវិលត្រឡប់ចូលកន្លែងហ្វឹកហាត់របស់ក្រុមម្ចាស់ជើងឯក La Liga វិញហើយ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។
ក្លិបរហស្សនាមអធិរាជសបានបញ្ជាក់ជាផ្លូវការថា ប្រធានក្លិបរបស់ខ្លួនលោក Florentino Perez បានឆ្លងជំងឺ COVID-19 ក្រោយទទួលការធ្វើតេស្ត បើទោះរូបលោកមិនបង្ហាញរោគសញ្ញាអ្វីពាក់ព័ន្ធនឹងជំងឺនេះក៏ដោយ។
 
លោក Perez ដែលជាសេដ្ឋីពាន់លានសញ្ជាតិអេស្ប៉ាញ ស្ថិតក្នុងអាណត្តិទី២ក្នុងនាមជាប្រធានក្លិប Real Madrid គិតចាប់ពីឆ្នាំ ២០០៩មក។ Perez ក៏ជាប្រធានគ្របគ្រងក្លិបដ៏ល្បីល្បាញមួយនេះនៅចន្លោះឆ្នាំ ២០០០ និង ២០០៦ ផងដែរ៕
 

Tag:
 COVID-19
  Florentino Perez
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com