ជាតិ
សេដ្ឋកិច្ច
TripAdvisor៖ សៀមរាបស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ប្រជាប្រិយបំផុតនៅឆ្នាំ២០២១
06, Feb 2021 , 8:30 pm        
រូបភាព
ទិដ្ឋភាពប្រាសាទអង្គរវត្តពីលើអាកាស។ ថតដោយ សែម វណ្ណា
ទិដ្ឋភាពប្រាសាទអង្គរវត្តពីលើអាកាស។ ថតដោយ សែម វណ្ណា
ដោយ: ធីតា
គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor បានចេញបញ្ជីឈ្មោះគោលដៅទេសចរណ៍ប្រជាប្រិយបំផុតប្រចាំឆ្នាំ២០២១ (Popular Destinations-World)។ សៀមរាបស្ថិតក្នុងគោលដៅឈានមុខគេចំនួន២៥ ដែលជាជម្រើសរបស់អ្នកទេសចរ (Travelers' Choice Best of the Best)។



តាម TripAdvisor អង្គរវត្ត ប្រាសាទបាយ័ន សារមន្ទីរមីន រមណីដ្ឋាន ទីតាំង និងសកម្មភាព ជាង២០០០ទៀត សុទ្ធតែជាចំណែកទាក់ទាញទេសចរឲ្យទៅកាន់ខេត្តសៀមរាប ជាពិសេសនៅពេលដែលស្ថានភាពវិលទៅប្រក្រតីវិញ ក្រោយវិបត្តិកូវីដ-១៩។

ទីតាំងទេសចរណ៍ដ៏មានប្រជាប្រិយភាពទាំង២៥នាក់ប្រចាំឆ្នាំ២០២១ របស់ TripAdvisor រួមមាន៖
១. កោះបាលី, ឥណ្ឌូណេស៊ី
២. ក្រុងឡុងដ៍, អង់គ្លេស
៣. ក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម
៤. ក្រុងរ៉ូម, អ៊ីតាលី
៥. ក្រុងប៉ារីស, បារាំង
៦. ក្រុងហាណូយ, វៀតណាម
៧. ក្រុង Crete, ក្រិក
៨. ក្រុងបាងកក, ថៃ
៩. ក្រុងបាសេឡូណា, អេស្ប៉ាញ
១០. ក្រុងអ៊ីស្តង់ប៊ុល, តួកគី
១១. ក្រុង Hoi An, វៀតណាម
១២. ខេត្តសៀមរាប, កម្ពុជា
១៣. ក្រុង Marrakech, ម៉ារ៉ុក
១៤. កោះភូកេត, ថៃ
១៥. ក្រុងញូវដេលី, ឥណ្ឌា
១៦. ក្រុង Cancun, ម៉ិកស៊ិក
១៧. ក្រុង Playa de Carmen, ម៉ិកស៊ិក
១៨. ក្រុង Florence, អ៊ីតាលី
១៩. សាធារណរដ្ឋដូមីនិក
២០. កោះ Tenerife, ប្រជុំកោះ Canary Islands
២១. ក្រុងលីស្បោន, ព័រទុយហ្គាល់
២២. ក្រុងញូវយ៉ក, រដ្ឋញូវយ៉ក
២៣. ក្រុង Edinburgh, ចក្រភពអង់គ្លេស
២៤. ក្រុង Jaipur, ឥណ្ឌា
២៥. ក្រុង Cusco, ប៉េរូ។

សម្រាប់ឆ្នាំ២០២១នេះ TripAdvisor មិនចេញបញ្ជីឈ្មោះសណ្ឋាគារនាំមុខគេលើពិភពលោកឡើយ ខណៈកាលពីឆ្នាំ២០២០ Viroth's Hotel ឈរចំណាត់ថ្នាក់លេខ១ ខណៈ Jaya House River Park ដែលមានទីតាំងនៅខេត្តសៀមរាបដូចគ្នា ស្ថិតនៅចំណាត់ថ្នាក់ទី១១៕


Tag:
 ទេសចរណ៍
  TripAdvisor
© រក្សាសិទ្ធិដោយ thmeythmey.com