ពីនេះ ពីនោះ
«​ចាប់ឆាយ​»​ជា​ពាក្យ​កម្ចី​ពី​ចិន​!
11, Feb 2021 , 7:29 am        
រូបភាព
«​ចាប់ឆាយ​» ជា​ពាក្យ​ដែល​ឧស្សាហ៍​ឮ និង​ឧស្សាហ៍​និយាយ​នៅពេល​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឬ​ពិធីសែនព្រេន​បែប​ប្រពៃណី​ចិន​។ «​ចាប់ឆាយ​»​ជា​ពាក្យ​កម្ចី​ពី​ចិន ដែល​មានន័យថា ឈ្មោះ​សម្ល​ចិន​ដែលមាន​បន្លែ​ច្រើន​មុខ​លាយ​ចម្រុះ​គ្នា​។

 
«​សម្លចាប់ឆាយ​» ភាគច្រើន​ពលរដ្ឋ​ខ្មែរ​ដែលមាន​ស្រ​ឡាយ​កាត់​ចិន​និយម​ចំអិន​សម្ល​នេះ​ណាស់​សម្រាប់​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​។ 
 
​ក្រៅពី​សម្ល​ច្រើន​មុខ​លាយ​គ្នា​ដែល​គេ​ហៅថា​សម្លចាប់ឆាយ សូម្បី​របស់​អ្វីៗ​ឯទៀត ឬ​ល្បែង​របាំ​ដែល​ចម្រុះ​គ្នា ក៏​គេ​ហៅថា ចាប់ឆាយ​ដែរ​។ ឧទាហរណ៍​៖ ល្ខោនចាប់ឆាយ​,​ចម្រៀង​ចាប់ឆាយ​៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com