កីឡាអន្តរជាតិ
អន្តរជាតិ
Atalanta ទម្លាក់ Napoli ឡើងជួប Juventus វគ្គផ្តាច់ព្រ័ត្រ Coppa Italia
11, Feb 2021 , 3:05 pm        
រូបភាព
Atalanta ត្រូវឡើងទៅជួប Juventus វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ក្រោយទម្លាក់ម្ចាស់ជើងឯក Napoli ដោយយកឈ្នះ ៣-១ នាជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ។ ជើងទី១ក្រុមទាំងពីរស្មើគ្នា ០-០។


Duvan Zapata រកបាន១គ្រាប់ និង Matteo Pessina រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយ Atalanta ឈ្នះ Napoli ៣-១។ ១គ្រាប់របស់ Napoli ធ្វើបានដោយ Hirving Lozano។ ដោយសារជើងទីក្រុមទាំងពីរបញ្ចប់ដោយគ្មានគ្រាប់បាល់ ដូចមានន័យថា Atalanta ទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia។
 
Atalanta ដែលមានប្រវត្តិឈ្នះ Coppa Italia មួយលើក នឹងត្រូវតតាំងជាមួយ Juventus ដែលលើកពាននេះច្រើនជាងគេដល់ទៅ១៣សម័យនៅវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២១។ Juventus ដែលទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះ Inter Milan ក្នុងលទ្ធផលទាំងពីរជើង ២-១៕
Relate 100502
 

Tag:
 Coppa Italia
© រក្សាសិទ្ធិដោយ thmeythmey.com