ពីនេះ ពីនោះ
សុខភាព
ម្ទេស​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​
12, Feb 2021 , 6:59 pm        
រូបភាព
​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែលមាន​ជាតិ​ខ្លាញ់ saturated ខ្ពស់ ដែល​ត្រូវបាន​រក ឃើញ​នៅក្នុង​ប្រភេទ​អាហារ​មួយចំនួន​ដូចជា​៖​សាច់​ក្រហម និង អាហារ​ធ្វើ​ពី​ទឹកដោះគោ គឺអាច​បណ្តាល អោយ​អ្នកមាន ការវិវត្តន៍​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​។ ហើយ​វា​ក៏​នឹង​ធ្វើអោយ​អ្នក មាននូវ​ជំងឺ​ស​សៃ​ឈាម បេះដូង និង អាចអោយ​អ្នកស្លាប់​បាន​ផងដែរ​។​

 
​សារជាតិ cayenne ដែលជា​សារធាតុ​មួយ ក្នុងចំណោម សារធាតុ​សំខាន់​ផ្សេងទៀត ដែលមាន​នៅក្នុង​ផ្លែ​ម្ទេស ត្រូវបាន​គេ​រកឃើញថា វា​មាន​ប្រសិទ្ធភាព មិន​ត្រឹម តែ ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ទ្រី​គ្លី​សេរី​ដ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច ជួយ​កាត់បន្ថយ ផងដែរ នូវ​ការ​ផ្តុំ​ឡើង​នៃ platelet ដែល​វា​ជារឿយ​បណ្តាលអោយមាន ដុំ​ឈាមកក​ដែល​អាចធ្វើអោយ ស្លាប់​បាន​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំងនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​មនុស្ស​ទាំងឡាយ ណា ដែល​កំពុងមាន​ការព្រួយបារម្ភ អំពី​ការវិវត្តន៍​មាននូវ​ជំងឺ ស​សៃ​ឈាម​បេះដូង ឬ អ្នក​ដែល​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ​រួចទៅហើយ ។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com