អត្ថបទពាណិជ្ជកម្ម
Morgan Park Villa បង្ហាញខ្លួន​ក្នុង​ចូលឆ្នាំ​ចិន​! ផ្លាស់ប្តូរ​ភាព​ច្នៃប្រឌិត​ថ្មី​នៃ​ការ​រស់នៅក្នុង​វីឡា​កម្ពុជា​២.០
12, Feb 2021 , 10:38 am        
រូបភាព
​ទីក្រុង​ជា​តំបន់​នៃ​ក្តី​ស្រមៃ​នៃ​គេហដ្ឋាន​រាប់ម៉ឺន ប្រៀប​ដូច​ពន្លឺ​ភ្លឺ​ថ្លា​នៃ​ដួងតារា ស្រោចស្រព​លើក្តី​ស្រមៃ​នៃ​ការរស់នៅ​ប្រកបដោយ​សុភមង្គល ។ វា​ជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ក្នុង​គម្រោង​ផែនការ​នៃ​ការរស់នៅ​ប្រកបដោយ​ភាពល្អប្រសើរ​នាពេល​អនាគត ត្រូវបាន​បង្ហាញខ្លួន​ក្នុង​ទីក្រុង​ក្រោម​ពន្លឺ​នៃ​ដួងតារា បោះជំហាន​ឆ្ពោះទៅរក​ភាពស្រស់​បវរ​ដោយ​មិន​បង្អង់​និង​ឥតឈប់ឈរ​។ ដើមឆ្នាំ ២០២១ ក្តី​ស្រមៃ​មួយ​នេះ​នឹង​បោះជំហាន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ចាប់ផ្តើម​ការរស់នៅ​ថ្មី​សម្រាប់​ពេលអនាគត​។​

​ស្ថិតក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ខិតជិត​មកដល់ ក្រុមហ៊ុន MORGAN គ្រុប​ដែលជា​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សម្លេង​ខ្លាំង​ផ្នែក​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន JOVAN គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​លំដាប់​ក្នុងចំណោម ៣០ ក្រុមហ៊ុន​ឆ្នើម​ក្នុងប្រទេស​ចិន ។ ក្រុមហ៊ុន​ខ្លាំង​ទាំងពីរ​នេះ​បាន​សហការគ្នា បង្កើតបាន Morgan Park Villa ដែលជា​តំបន់ LOHAS នៃ​ឧទ្យាន​ទេសភាព​មាត់ទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា​! នេះ​ពោរពេញ​ទៅដោយ​គំនិត​នៃ​ការរស់នៅ​បែប​ថ្មី​ទាំងស្រុង បង្កើតជា​ទីលំនៅ​ស្ថាន​ថ្មី​មួយទៀត​សម្រាប់​ការរស់នៅ​បែប​កម្រិត​ខ្ពស់​ក្នុងប្រទេស​កម្ពុជា​!
 
១ /​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​កម្រិត​ខ្ពស់​
​ក្រុមហ៊ុន​ខ្លាំង​ទាំងពីរ​រួមគ្នា​បង្កើតជា​ភាព​អស្ចារ្យ​ល្អឥតខ្ចោះ​
​មាន​ទីតាំង​នៅក្នុង​ទី​តំបន់​ពិសេស​នៃ​រាជធានី ត្រូវបាន​ស្ថាបនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត ដែល​បង្កើតបានជា​គម្រោង​គំរូ​ក្នុង​រាជធានី​។ គម្រោង Morgan Park Villa ត្រូវបាន​ចូលរួម​ដោយ​ក្រុមហ៊ុន MORGAN គ្រុប​និង​ក្រុមហ៊ុន JOVAN គ្រុប​ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ បង្កើតបានជា​ភាពល្អ​អស្ចារ្យ​មិនធម្មតា​។​
 



​ក្រុមហ៊ុន MORGAN គ្រុប ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ​ដែលមាន​បទពិសោធន៍​ដប់​បី​ឆ្នាំ​ក្នុង​វិស័យ​មួយ​នេះ គោរព​លើ​គំនិត​អភិវឌ្ឍន៍ ការបង្កើត​ថ្មី​សម្រាប់​ជីវភាព​រស់នៅ​ឥត​ដែន​កំណត់  បាន​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​យូរ​មកហើយ បាន​ចូលរួម​បង្កើត​គម្រោង​កម្រិត​ទីតាំង​គំរូ​ជាច្រើន​ដែលមាន​ឈ្មោះ​បោះ​សម្លេង​និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងប្រទេស​កម្ពុជា  មានដូចជា MORGAN Tower, MORGAN EnMaison, MORGAN New City Walk និង​សំណង់​ទីតាំង​គំរូ​ក្នុង​រាជធានី​ផ្សេងទៀត​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ពិភពលោក​។​
 
​ក្រុមហ៊ុន JOVAN គ្រុប ជា​ក្រុមហ៊ុន​ខ្លាំង​ក្នុងចំណោម​ក្រុមហ៊ុន​ឆ្នើម​ទាំង ៣០ ក្នុងប្រទេស​ចិន បាន​ពង្រីក​ខ្លួន​គ្រប់​តំបន់​និង​ទីក្រុង​នៅក្នុង​ប្រទេស​ចិន​ក៏ដូចជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា Paris Metropolis, Shanghai Xiaochen, JOVAN Impression, JOVAN Mansion និង​គម្រោង​ជាច្រើន​ជា​ទៀត​ដែល​ទទួលបាន​ការស្វាគមន៍​និង​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​។ នា​ឆ្នាំ ២០២១ នេះ​ដោយ​គោរព​លើ​គំនិត​សហគ្រាស​គុណភាព​ស្ថាបនា​អនាគត និង​ក្រោម​ស្មារតី​នៃ​បេសកកម្ម​ធ្វើការ​ពាំនាំ​វីឡា​ប្រភេទ​ថ្មី​ទាំងស្រុង​មកកាន់​ប្រទេស​កម្ពុជា​លើកដំបូង​។ 
 
​ឆ្នាំ ២០២១ ក្រុមហ៊ុន MORGAN គ្រុប​និង​ក្រុមហ៊ុន JOVAN គ្រុប​បាន​សហការគ្នា​លើកដំបូង បង្កើតជា Morgan Park Villa ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ គម្រោង​នេះ​បាន​ប្រមូលផ្តុំ​ទៅដោយ​ក្រុមហ៊ុន​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​លើ​សេវាកម្ម​នៃ​អគារ​និង​ការ​រចនា​រូបរាង បាន​ផ្តោត​សំខាន់​លើ​គំនិត​ក្នុង​តំបន់​រស់នៅ​ជា​គោល ស្ថាបនា​កសាង​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​គុណភាព​និង​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ បង្កើតបានជា​តំបន់​វីឡា​កម្រិត​អន្តរជាតិ​មួយ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ផាសុខភាព​ក្នុងប្រទេស​កម្ពុជា​។​
 

 
២/​ការ​តម្លើង​កម្រិត​នៃ​វីឡា​ស្នាក់នៅ​
​ផែនការ​សម្រាប់​កន្លែង​ចត​រថយន្ត​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុង​តំបន់​វីឡា​នៅ​ប្រទេស​កម្ពុជា​
​គោរព​លើ​ការរស់នៅ ដោយ​ចាប់ផ្តើម​ពី​ជំហាន​ទីមួយ​នៃ​ការវិលត្រឡប់​មកកាន់​គេហដ្ឋាន​វិញ​។ MORGAN និង JOVAN បានធ្វើការ​ស្រាវជ្រាវ​សិក្សា​អស់​រយៈពេល​វែង​ស្តីអំពី​ទម្លាប់​នៃ​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា ដោយ​ចាប់ពី​អាកាសធាតុ​រហូតដល់​ម​នុស្ស​សាស្ត្រ​បែប​ប្រពៃណី បន្ទាប់មក​ឈានដល់​ការរួមបញ្ចូល​គ្នា​រវាង​មេកានិច​និង​Aesthetic ខិតខំ​ផ្តល់​ជា​ផែនការ​យ៉ាង​ល្អ​មួយ​សម្រាប់​ការរស់នៅ​ក្នុង​វីឡា​កម្រិត​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​។​
 
​ការ​បង្កើតជា Morgan Park Villa ដែលជា​តំបន់​វីឡា​មាន​ចំណតរថយន្ត​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា បាន​ផ្លាស់ប្តូរ​រចនាបទ​ផ្ទៃ​លើដី​នៃ​វីឡា​ពីមុនៗ​មក មក​បង្កើតជា​ច្នៃប្រឌិត​ថ្មី​នៃ​វីឡា​ទម្រង់​២.០​។​
 


​រូបរាង​ជារួម​ត្រូវបាន​លើក​ខ្ពស់ កែច្នៃ​ផ្លូវ​សម្រាប់​រថយន្ត​ធ្វើដំណើរ​ក្រោម​ដី កន្លែង​ចត​រថយន្ត​ក្រោម​ដី​បែប​បុគ្គល ការបំពាក់​ជាមួយ​ច្រកចូល​ប្រេកង់​វិទ្យុ និង​កាមេរ៉ា​សុវត្ថិភាព​២៤​ម៉ោង ដើម្បី​ធានាបាន​លក្ខណៈ​សុវត្ថិភាព​និង​បុគ្គល​។  
 
​ប្រព័ន្ធ​ការពារ​ទឹក​ក្រោម​ដី ប្រព័ន្ធ​បណ្ដោះ​ទឹក​និង​ខ្យល់​ចេញចូល​មាន​កម្រិត​ខ្ពស់ ធានាបាន​មិន​ជ្រៀប​ទឹក មិន​ដក់​ទឹក មិន​ង​លិច​ទឹក ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ល្អ ដែល​ទាំងនេះ​ជួយ​ការពារ​ដល់​រថយន្ត​លោកអ្នក​ឱ្យ​ចៀស​ផុតពី​បញ្ហា​ទាំងឡាយ​ដែល​កើតចេញពី​អាកាសធាតុ ក៏​អាចជា​ទីធ្លា​សម្រាក​ដែលមាន​ខ្យល់អាកាស​ចេញចូល​គ្រប់គ្រាន់​។​
 
​ផ្ទៃ​ខាង​លើដី​នៃ​តំបន់​រស់នៅ​មិនមាន​រថយន្ត​ចរាចរណ៍​ទេ គ្មាន​បញ្ហា​ឧស្ម័ន​បំ​ភាយ មិនមាន​ការរំខាន់​ពី​សម្លេង​នៃ​រថយន្ត ឈាន​ជើង​ចូលមកក្នុង​គេហដ្ឋាន​ដូច​ក្នុង​សួនឧទ្យាន​រុក្ខជាតិ ចេញចូល​ដោយ​គ្មាន​ភាព​ព្រួយបារម្ភ ដែល​ធ្វើឱ្យ​ការរស់នៅ​របស់លោក​អ្នក​ប្រកបដោយ​ភាពស្ងប់ស្ងាត់​និង​សុវត្ថិ​ភាពល្អ​។​
 



 ៣/​សួន​ក្នុង​តំបន់​រស់នៅ​
​ការរស់នៅ​ក្នុង​សួនច្បារ​ដ៏​ស្រស់បំព្រង ជា​ពេលវេលា​ដ៏​ល្អប្រសើរ​ជាមួយ​ខ្យល់អាកាស​ធម្មជាតិ​និង​បរិសុទ្ធ​
​និយាយ​អំពី​កម្រិត​ខ្ពស់​នៃ​ការរស់នៅ ការរស់នៅ​ក្នុង​សួនឧទ្យាន​តែង​ត្រូវបាន​គេ​លើកឡើង​ជានិច្ច​។​
 


Morgan Park Villa បាន​បញ្ចូល​ភាពស្រស់​ប្រណិត​កម្រិត​ខ្ពស់​លើ​ពិភពលោក បាន​យក​New York Central Park, London Hyde Park បង្កើតជា​គំរូ​នៃ​ការស្ថាបនា វា​មាន​ចំនួន​រហូតដល់​៤៥%​ដែលជា​កម្រិត​បរិស្ថាន​បៃតង​ធម្មជាតិ ធ្ចើ​ឱ្យមាន​ភាព​រីករាយ​ពេញចិត្ត​ជាមួយ​សម្រស់​នៃ​ធម្មជាតិ​នេះ​។​
 
​ទេសភាព​មាត់ទឹក​ស្រស់បំព្រង​ដែល​ពោរពេញ​ទៅដោយ​ភាព​ប្រណិត​សម្រាប់​កម្មវិធី ផ្តល់​អារម្មណ៍​នៃ​ការស្វាគមន៍​ត្រឡប់​មកកាន់​គេហដ្ឋាន​វិញ​យ៉ាង​កក់ក្តៅ​។ សួនច្បារ​ចំ​កណ្ដាលផ្លូវ​ដែលមាន​ប្រវែង​ប្រហែល​៥០០​ម តំបន់​សម្រាប់​វាយ​កូន​ហ្គោល សួនច្បារ​ក្នុង​រឿងនិទាន​កុមារ រុក្ខជាតិ​និង​ផ្កា​ដ៏​ស្រស់បំព្រង ខ្យល់អាកាស​បរិសុទ្ធ​ល្អ ផ្តល់​ជា​ផាសុខភាព​ទាំង​ផ្លូវកាយ​និង​ចិត្ត​។​



  ៤/​គម្រោង​ដែលមាន​ភាព​ច្នៃប្រឌិត​
​វីឡា​ភ្លោះ​(Twin)/​ទោល​(Single) 245m² រស់នៅក្នុង​លំនៅស្ថាន​ដោយ​អារម្មណ៍​សប្បាយរីករាយ​
​សំណង់​ប្រៀប​ដូច​រូបចម្លាក់​ដែលមាន​វិញ្ញាណ ខ្លឹមសារ​ចម្បង​របស់​វា​គឺជា​អត្ត​ច​រិ​ក​និង​ឥរិយាបថ​របស់​មនុស្ស​គ្រប់រូប​ទៅលើ​ជីវភាព​នៃ​ការរស់នៅ​របស់​ពួកគេ​។​
 
MORGAN និង JOVAN បានចាប់ផ្តើម​ដំណើរការ​ជាមួយ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​បែប​បុគ្គល គិតគូរ​អំពី​ទំលាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ និង​តម្រូវការ​ដ៏​ប្រណី​តនៃ​ទីធ្លា បាន​យក​ទីធ្លា​រស់នៅក្នុង​វីឡា​ភ្លោះ​(Twin)​និង​វីឡា​ទោល​(Single)245m²​ជា​គោល រចនា​ជា​បួន​ជាន់​លើ​និង​ក្រោម​ដី ខណ្ឌ​ចែក​ដោយ​ភាព​ស្ងៀមស្ងាត់ ធ្វើឱ្យ​យើង​មាន​អារម្មណ៍ល្អ​និង​គ្មាន​ទុក្ខ​កង្វល់​ឡើយ​។​
 


  
​វីឡា​ពីរ​ជាន់ រីករាយ​ជាមួយ​បួន​ជាន់​
​គម្រោង​មាន​ពីរ​ជាន់​លើដី មួយ​ជាន់​ក្រោម​ដី ច្រកចូល​បែប​បុគ្គល​។ ជាន់​ក្រោម​ដី​ប្រមូលផ្តុំ​បញ្ចូល​គ្នា​រវាង​មុខងារ​និង​ទេសភាព​។​
 
​ជាន់​ទី​១​មាន​បន្ទប់ទទួលភ្ញៀវ​និង​កន្លែង​ទទួលទាន​អាហារ​ដ៏​ធំ​ទូលាយ សួនច្បារ​ដ៏​ស្រស់បំព្រង បន្ទប់ទឹក​និង​សួន​ត្រូវបាន​រចនា​ក្បែរ​បន្ទប់​មនុស្ស​ចាស់ មិនចាំបាច់​ឡើង​ចុះ​ជណ្ដើរ​និង​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ ។​
 




 
​ជាន់​ទី​២​មាន​បន្ទប់ដេក​ដ៏​ស្ងប់ស្ងាត់​ល្អ ដែល​អាចឱ្យ​សមាជិកគ្រួសារ​មាន​បន្ទប់​មួយ​ដែល​ម​មាន​លក្ខណៈ​បែប​បុគ្គល បន្ទប់​មេ​គ្រួសារ​រចនា​ឡើង​មាន​ភាពស្រស់​ប្រណិត​ប្លែក​។ គម្រោង​នេះ​ក៏បាន​ឆ្លើយតប​ជាមួយ​សេចក្តី​តម្រូវការ ដោយបាន​រចនា​ជា​ទំហំ​បែប​សេរី​នៅ​ជាន់​ដំបូល ជាទី​តាំង DIY ទុក​សម្រាប់​សមាជិកគ្រួសា​រ​ដែលមាន​ចំនួន​ច្រើន​។ 


 
​បន្ទប់ក្រោមដី​ដែលជា​ការច្នៃប្រឌិត​ថ្មី​មុនគេ​បង្អស់ មុខងារ​និង​ការ​ទេសភាព​ត្រូវបាន​ពង្រីក​កាន់តែ​ធំ​
Morgan Park Villa បាន​ច្នៃប្រឌិត​រចនា​បន្ទប់ក្រោមដី បាន​កែច្នៃ​បន្ទប់ក្រោមដី​ជា​កន្លែង​ចត​រថយន្ត​(​កន្លែង​ដាក់​រថយន្ត​បែប​បុគ្គល​) កន្លែង​ជំនួប​ភ្ញៀវ​បែប​បុគ្គល​(​បន្ទប់​មើល​កុន បន្ទប់​សិក្សា​) កន្លែង​សុខភាព​(​បន្ទប់​ហាត់ប្រាណ​) ទេសភាព​សួនឧទ្យាន​(​ទីធ្លា​ក្រោម​ដី​សម្រាប់​គ្រួសារ​) ដែល​ទាំងនេះ​ស្ថិតក្នុង​ទីធ្លា​ចម្រុះ​តួខ្លួន​តែមួយ​។ ទីធ្លា​ក្រោម​ដី​សម្រាប់​គ្រួសារ​ជាដើម​នឹង​នាំទៅ​កាន់​បន្ទប់ក្រោមដី ទាំងនេះ​នឹង​ជួយ​ឱ្យមាន​លក្ខណៈ​សួនឧទ្យាន​កម្រិត​ធំ​បំផុត​សម្រាប់​ជីវភាព​រស់នៅ​។​
 


 


 
​កន្លែង​ជួបជុំ​តំបន់​ឧទ្យាន​
​ប្រាស្រ័យ​គ្នា​នៅ​ជាន់​ដំបូល ជាការ​ជជែក​ពិភាក្សាគ្នា​អំពី​ការវិនិយោគទុន​ក្នុង​ទីក្រុង​ប្រចាំថ្ងៃ​
​កន្លែង​រស់នៅ​ជា​និមិត្តរូប​នៃ​ការ​ឋានៈ​អត្តសញ្ញាណ រឹតតែ​ជា​សំបុត្រ​មួយ​សន្លឹក​ចូលរួម​ផងដែរ​។ ប្រមូលផ្តុំ​មុខងារ​នៃ​តំបន់​រស់នៅ​ទាំង​បួន​របស់ Morgan Park Villa បង្កើតបានជា​ជីវិត​ដែល​អាចបំពេញ​សេចក្តី​តម្រូវការ​ផ្ទាល់ខ្លួន​ឱ្យ​កាន់តែ​សម្បូរបែប​។​
 



​ក្លឹប​ហាត់ប្រាណ​បែប​បុគ្គល កន្លែង​វាយ​កូន​ហ្គោល ហាង​កាហ្វេ កន្លែង​ទទួលទាន​អាហារ​ដ៏​ទាន់សម័យ កន្លែង​សម្រាប់​ពិធីជប់លៀង Sky Bar អាង​ហែល​ទឹក​ដ៏​ធំ​ទូលាយ ផ្លូវ​រត់​ហាត់ប្រាណ​1KM ដែល​ទាំងនេះ​ជាទី​លំនៅស្ថាន​ដែល​ប្រកបដោយ​សេចក្តីសុខ​មាននៅ​ក្នុង​ក្តី​ស្រមៃ​គ្រប់ៗ​រូប​។ គឺជា​ទីតាំង​ដែល​ធ្វើដំណើរ​ចេញចូល​និង​ប្រមូលផ្តុំ​ទៅដោយ​មនុស្ស​និង​វីរជន​ឆ្នើម ហើយ​សួនឧទ្យាន Morgan Park Villa បាន​បង្កើតជា​ទីតាំង​បណ្ដាញ​សង្គម​ដែលមាន​លក្ខណៈពិសេស​និង​ធនធាន​សម្រាប់​វីរជន​ឆ្នើម​កម្រិត​ខ្ពស់​។​


 
​កន្លែង​និ​មួយៗ​បញ្ជាក់​ពី​ភាព​ប៉ិនប្រសប់​នៃ​ការតាំង​ទីលំនៅ​របស់​វីរជន​លំដាប់​កំពូល​លើ​ពិភពលោក កន្លែង​និ​មួយៗ​ជា​បណ្តុំ​នៃ​ជីវិត​ដែល​ត្រូវបាន​ឆ្លងកាត់​ការ​ដុសខាត់​កែលម្អ​។ Morgan Park Villa នឹងធ្វើ​ឱ្យមាន​ភាពប្រសើ​រ​ឡើង​នូវ​ស្តង់ដារ​តំបន់​រស់នៅក្នុង​វីឡា​នៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រព័ន្ធ​គុណ​តម្លៃ​ស្នូល​ទាំង ៥ មក​បង្ហាញ​ពី​ទិដ្ឋភាព​ការរស់នៅ​ក្នុង​ឧទ្យាន​នា​យុគសម័យ​ថ្មី​។ ឆ្នាំ ២០២១ នេះ គោ​មាស​នឹង​នាំ​លាភ​សំណាង ទំហំ​វីឡា​ភ្លោះ​(Twin)/​ទោល​(Single) 245m² ជា​គម្រោង​ដែល​ឈានមុខ​គេ​លើ​ពិភពលោក​និង​លក់ដាច់​ជាខ្លាំង យើងខ្ញុំ​ក៏​សូម​ស្វាគមន៍​វីរជន​ឆ្នើម​អញ្ជើញ​មក​ទស្សនា​គម្រោង​ខាងលើនេះ​!
​អាស័យដ្ឋាន​គម្រោង​:Phum Kdey Chas, Sangkat Barkang, Khan Chroy Changvar, Phnom Penh
​អាស័យដ្ឋាន​ការិយាល័យ​ទទួលភ្ញៀវ​:No.88,Mekong River St.,Sangkat Chroy Changvar, Phnom Penh
​លេខ​ទំនាក់ទំនង​សម្រាប់​គម្រោង​:+855 077740942(KH)0969591880(CH)
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com