កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup វគ្គ៨ក្រុម៖ Man Utd ប៉ះ Leicester, Man City ប៉ះ Everton …
13, Feb 2021 , 8:29 am        
រូបភាព
ពានរង្វាន់ FA Cub បានរកឃើញ៨ក្រុមឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រហើយ បន្ទាប់ពី Chelsea និង Southampton ទទួលបានកៅអីរៀងខ្លួនក្រោយឈ្នះការប្រកួតនៅជុំទី៥។ Chelsea ត្រូវជួប Sheffield United ឯ Southampton ទៅដី Bournemouth, Everton ទទួលភ្ញៀវ Manchester City ខណៈ Leicester City ស្វាគមន៍ Manchester United នៅវគ្គ៨ក្រុមចុងក្រោយ។


 
Chelsea ដែលយកឈ្នះ Barnsley ១-០ ក្នុងការប្រកួតជុំទី៥ នៅរាត្រីថ្ងៃទី១១ ខែកុម្ភៈ នឹងត្រូវទទួលក្រុម Sheffield United នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈដែល Southampton ដែលឈ្នះ Wolves ២-០ ក៏ត្រូវបន្តទៅជួប Bournemouth ផងដែរ។
 
ដោយឡែកការជួបគ្នានៅវគ្គ៨ក្រុមពីរគូទៀត សុទ្ធសឹងជាក្រុមខ្លាំងប៉ះខ្លាំង។ Everton ដែលទម្លាក់ Tottenham Hotspur ក្នុងលទ្ធផ ៥-៤ ត្រូវទៅជួបក្រុមកំពុងនាំមុខលីគកំពូលអង់គ្លេស Man City ដែលបានទម្លាក់ Swansea City នៅជុំទី៥។ ដោយឡែក Leicester ដែលឈរលេខ៣នៅ Premier League ត្រូវប៉ះក្រុមលេខ២ Man Utd។ 
 
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ FA Cup រដូវកាល ២០២០-២១ នឹងចាប់ផ្តើមនៅយប់ថ្ងៃទី២០ ខែមីនា។ ម្ចាស់ជើងឯក FA Cup នឹងទទួលបានកៅអីទៅលេង Europa League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ៕
 

Tag:
 FA Cub
© រក្សាសិទ្ធិដោយ thmeythmey.com