ពីនេះ ពីនោះ
WWF៖ ៥ឆ្នាំចុងក្រោយ សត្វរំពេទន្លេកើនឡើងទ្វេដង
13, Feb 2021 , 11:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ សត្វរំពេទន្លេ មានការកើនឡើងទ្វេដង ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ដោយមានចំនួន ៣១ក្បាល ក្នុងឆ្នាំ២០១៦ និងកើនឡើងដល់ ៦៨ក្បាល ក្នុងដើមឆ្នាំ២០២១។ ប៉ុន្តែបើធៀបទៅ ២០ឆ្នាំកន្លងទៅ សត្វរំពេទន្លេ មានការធ្លាក់ចុះ ៨០ភាគរយ។ នេះបើតាមការចេញផ្សាយ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF)កាលពីថ្ងៃ១១ កុម្ភៈ។


 
អង្គការ WWF បានបង្ហាញថា ទោះបីសត្វរំពេទន្លេកើនឡើង ប៉ុន្តែការរស់នៅរបស់បក្សីនេះ នៅតែបន្តគំរាមកំហែងទីជម្រកធម្មជាតិរបស់វា។ អង្គការ WWF បានបន្ថែមថា កត្តាគំរាមកំហែងចម្បងៗ បណ្ដាលមកពីសកម្មភាពមនុស្ស ដោយការប្រមូលយកស៊ុត ការជន់លិចសំបុក និងការបំផ្លាញសម្បុកសត្វ ដោយសត្វពាហនៈ និងរំពាជាដើម។
 
សូមជម្រាបថា សត្វរំពេទន្លេ ជាបក្សីកម្របំផុត ក្នុងចំណោមបក្សីកម្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាម WWF សត្វរំពេទន្លេនៅតែបន្តការគំរាមកំហែង អង្គការ IUCN បានផ្លាស់ប្ដូរចំណាត់ថ្នាក់ក្នុងបញ្ជីក្រហម នៃសត្វរងគ្រោះពី ប្រភេទសត្វជិតរងគ្រោះ ទៅជាប្រភេទសត្វងាយរងគ្រោះ៕
 
រូបភាពពីហ្វេសប៊ុកផេក WWF-Cambodia៖







Tag:
 ThmeyThmey25
  រំពេរទន្លេ
  WWF-Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com