ការប្រកួតពានរង្វាន់ UEFA Champions League បានវិលត្រឡប់មកវិញហើយក្រោយសម្រាកជាង២ខែមក។ Barcelona នឹងត្រូវទទួលភ្ញៀវ Paris Saint-Germain សម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ខណៈ RasenBallsport Leipzig ប៉ះ Liverpool នៅទឹកដីកណ្តាលក្នុងប្រទេសហុងគ្រី។
ជំនួបរវាង Barca និង PSG នឹងធ្វើឡើងនៅកីឡដ្ឋាន Camp Nou នៅរាត្រីថ្ងៃទី១៥ ខែកុម្ភៈ វេលាម៉ោង ៣:០០ នាទីរំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ប្រវត្តិជួបគ្នា១០លើកចុងក្រោយ ក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះ៤លើក ចាញ់៣ និងស្មើ២លើក។
ជម្រើស១១នាក់ដំបូងរបស់ក្រុមម្ចាស់ផ្ទះដែលមានលោក Ronald Koeman ជាអ្នកចាត់ការអាចមាន អ្នកចាំទី Marc-Andre ter Stegen, ខ្សែការពារ Sergino Dest, Mingueza, Clement Lenglet និង Jordi Alba, ខ្សែបម្រើមាន De Jong, Sergio Busquets និង Pedri ហើយខ្សែប្រយុទ្ធ Ousmane Dembele, Lionel Messi និង Antoine Griezmann ដោយប្រើប្រព័ន្ធ (៤-៣-៣)។
សម្រាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមលោក Mauricio Pochettino ត្រូវបានគេជឿជាក់ថាមាន អ្នកចាំទី Navas, ខ្សែការពារ Florenzi, Marquinhos, Kimpembe និង Kurzawa, ខ្សែបម្រើ Paredes, Gueye, Sarabia និង Verratti ហើយខ្សែប្រយុទ្ធមាន Mbappé និង Icardi ដោយប្រើទម្រង់ (៤-២-៣-១)។
ដោយឡែកការប្រកួតជើងទី១ រវាង Leipzig ទល់នឹង Liverpool នឹងត្រូវធ្វើនៅទឹកដីកណ្តាលក្នុងកីឡដ្ឋាន Puskas Arena នាក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី វេលាម៉ោង ៣:០០នាទី ទៀបភ្លឺដូចគ្នា។
ជម្រើស១១នាក់ដំបូងរបស់ Leipzig មានអ្នកចាំទី Gulacsi ខ្សែការពារ Mukiele, Upamecano, Klostermann ខ្សែបម្រើ Adams, Sabiter, Kampl, Olmo, Angelino និងប្រយុទ្ធមាន Poulsen និង Nkunku។
ជម្រើស១១នាក់ដំបូងរបស់ Liverpool មាន អ្នកចាំទី Alisson, ខ្សែការពារ Alexander-Arnold, Kabak, Henderson និង Robertson ខ្សែបម្រើមាន Thiago, Wijnaldum, Jones និងខ្សែប្រយុទ្ធមាន Salah, Firmino, Mane៕