អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​
18, Feb 2021 , 3:44 pm        
រូបភាព
​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ភី​ធី​ធី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​របស់លោក គិត ម៉េង  អគ្គនាយក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត​។​
 
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ទាំងពីរ និង​ធុរជន​សំខាន់ៗ​ផ្សេងទៀត បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។​
 
​នៅក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការគ្នា អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់ សេវាកម្ម​ហិរញ្ញវត្ថុ ការលក់ និង​ការធ្វើ​ទីផ្សារ​ទូទាំង​ប្រតិបត្តិការ អាជីវកម្ម​របស់​ក្រុមហ៊ុន ភី​ធី​ធី​។ 


 
​លោក គិត ម៉េង អគ្គនាយក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិតស្និទ្ធ​នាពេល​បន្តបន្ទាប់​ទៀត​។ 
​លោក ក៏បាន​មានប្រសាសន៍ថា​៖ «​ពិធី​ចុះហត្ថលេខា​នេះ គឺជា​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​កិច្ចសហការ​ធុរកិច្ច​កាន់តែ​ប្រសើរឡើង​»​។​
 
​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា បាន​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។ 
 
​លោក​បាន​ថ្លែងថា​៖ «​ពួកយើង​ពិតជា​រីករាយ​ក្រៃលែង ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ហើយ​យើង​មាន​សេចក្តី​រីករាយ ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​ពោរពេញ ទៅដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់​យើង​នៅក្នុង​ប្រទេស​បន្ថែមទៀត​»​។​


 
​លោក​បាន​បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ បាន​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ភី​ធី​ធី ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍ និង​ឈានទៅរក​យុគសម័យ​ឌីជីថល​។​» 
 
​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍ​ចម្រុះ​ដែលមាន​ក្រុមហ៊ុន​ជាង​៣០ ស្ថិតក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​អចលនទ្រព្យ​។ 
 
​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា  លីមីត​ធី​ត (​ភី​ធី​ធី​ស៊ី​អិ​ល​) គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ផ្គត់ផ្គង់ ចែកចាយ និង​លក់​ប្រេង​នៅលើ​ទីផ្សារ​និង​ផលិតផល​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រុមហ៊ុន ភី​ធី​ធី ក៏មាន​អាជីវកម្ម​ផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto​។​
 
​ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រារព្ធ​ឡើង នៅវេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​សាលចតុម្មុខ ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com