វេជ្ជបណ្ឌិត​ថៃ​អាយុ​៦៦​ឆ្នាំ​ម្នាក់ ស្លាប់​ដោយសារ​កូ​វីដ​-១៩
COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិត​ថៃ​អាយុ​៦៦​ឆ្នាំ​ម្នាក់ ស្លាប់​ដោយសារ​កូ​វីដ​-១៩
18, Feb 2021 , 4:29 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Panya Hanphanitphan រូបភាព៖ Facebook
លោកវេជ្ជបណ្ឌិត Panya Hanphanitphan រូបភាព៖ Facebook
វេជ្ជបណ្ឌិត​ថៃ​ម្នាក់ ដែល​រស់នៅក្នុង​ខេត្ត Maha Sarakham នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ បាន​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ។ នេះ គឺជា​ករណី​លើកដំបូង​នៅក្នុង​ប្រទេស​ថៃ ដែល​វេជ្ជបណ្ឌិត ស្លាប់​ដោយសារ​កូ​វីដ​-១៩ ។

 
​លោក Panya Hanphanitphan គឺជា​វេជ្ជបណ្ឌិត​វ័យ ៦៦​ឆ្នាំ រស់នៅក្នុង​ខេត្ត Maha Sarakham​។ វេជ្ជបណ្ឌិត​វ័យ ៦៦​ឆ្នាំ​រូបនេះ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដោយសារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣​រូប ដែល​មក​គ្លីនិក​របស់លោក​។ បន្ទាប់ពី​ដឹងថា​អ្នកជំងឺ​ទាំងនោះ​ផ្ទុក​កូ​វីដ​-១៩ លោក​Panya បាន​បិទ​គ្លិ​និក​របស់ខ្លួន នៅក្នុង​ថ្ងៃទី​២៨ ខែមករា និង​ដា​ក់ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ វេជ្ជបណ្ឌិត​រូបនេះ បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើតេស្តរ​កកូ​វីដ​-១៩​។ ប៉ុន្តែ​លទ្ធផល​លើកដំបូង បង្ហាញ​អវិជ្ជមាន​។ 
 
​រហូតដល់​ថ្ងៃទី​៣១ ខែមករា លោក​វេជ្ជបណ្ឌិត បានចេញ​រោគសញ្ញា​ដូចជា​ឈឺ​សាច់ដុំ និង​គ្រុនក្តៅ​។ នៅ​ថ្ងៃ​បន្ទាប់ លោក​បានធ្វើ​តេស្ត​ជា​លើក​ទី​២ និង​មាន​លទ្ធផល​វិជ្ជមាន​។ ដោយសារ​មាន​ផ្ទុក​កូ​វីដ​-១៩ លោក Panya ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ Maha Sarakham ក្រោម​ការតាមដាន​យ៉ាង​ដិតដល់ មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ Srinagarind ក្នុង​ខេត្ត Khon Kaen​។ ចាប់ពីពេលនោះ​មក សុខភាព​របស់លោក បាន​ធ្លាក់ចុះ​ជា​លំដាប់​។ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ លោក​Panya ទទួលមរណភាព​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ២៥១១១​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៨៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ២៣៩៤៦​នាក់​។ 
 
​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ លោក Anutin Charnvirakul វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ចំនួន ២០​ម៉ឺន​ដូ​ស នឹង​មកដល់​ថៃ ក្នុង​ថ្ងៃទី​២៤ ខែកុម្ភៈ​។ ចំណែក​វ៉ាក់សាំង​AstraZeneca នឹង​ចាប់ផ្តើម​ផលិត​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​ខែមិថុនា​ខាងមុខ​៕ 

Tag:
 ​ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com