ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​ក្អក​ភាគច្រើន​មិន​ឆ្លើយតប​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​នោះទេ​
20, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ទូទៅ​មិន​ជួយ​ព្យាបាល​ការ​ក្អក​ភាគច្រើន​ចំពោះ​មនុស្សពេញវ័យ​នោះទេ​។​អ្នក​ដែល​មានការ​ក្អក ឬ​រលាក​ទងសួត ជារឿយៗ​ត្រូវបាន​គេ​ចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ហើយ​ការស្រាវជ្រាវ​ពីមុន​មានការ​ពិភាក្សា​នៃ​លទ្ធផល​អំពី​ប្រសិទ្ធភាព​របស់​វា​។ ចំពោះ​ការស្រាវជ្រាវ​នេះ​, អ្នកស្រាវជ្រាវ​បានជ្រើសរើស​យក​មនុស្ស​ពេញវ័យ​ជាង​២.០០០​នាក់​ដែល​បាន​ត្អូញត្អែរ​នៃ​ការ​ក្អក​របស់​ពួកគេ​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច amoxicillin អស់​រយៈពេល​មួយ​សប្តាហ៍ ឬ​ប្រើ placebo​។​

 
​ការស្រាវជ្រាវ​បាន​រកឃើញថា ជា​សរុប​, ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការបន្ថយ​រោគសញ្ញា ឬ​បន្ថយ​រយៈពេល​នៃ​រោគសញ្ញា​ជាង​ការប្រើ placebo នោះទេ​។ ការស្រាវជ្រាវ​ក៏បាន​ធ្វើ​លើ​អ្នក​ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ​ផងដែរ​។​
 
​វេជ្ជបណ្ឌិត ហ្វី​លី​ព ឈឺ​ត (Philipp Schuetz) ដែល​មកពី Kantonsspital Aarau ក្នុងប្រទេស​ស្វី​សបាន​និយាយថា សារសំខាន់​នេះ​គឺថា ជាធម្មតា​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មិនចាំបាច់​សម្រាប់​ការឆ្លង​មេរោគ​លើផ្លូវ​ដកដង្ហើម​នោះទេ​ប្រសិនបើ​ជំងឺ​រលាក​សួត​មិន​ត្រូវបាន​គេ​គិត​ទៅរក​នោះ​។​
 
​ឈឺ​ត​បាន​និយាយថា មានតែ​អ្នកជំងឺ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច និង​នេះ​អាច​ត្រូវបាន​គេ​កំណត់​បាន​ជាមួយនឹង​ការធ្វើ​តេស្ត​ឈាម​ថ្មី​សម្រាប់​ការឆ្លង​មេរោគ​បាក់តេរី​។ ផ្ទុយ​មកវិញ​, គ្រូពេទ្យ និង​អ្នកជំងឺ​គួរតែ​ជៀសវាង​ពី​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ប្រសិនបើ​ពួកគេ​មិនមាន​អារម្មណ៍​ច្បាស់​នោះ​។ តេស្ត​ឈាម​អាចជួយ​ពួកគេ​ពី​ការបន្ថយ​ហានិភ័យ​។​
 
​អ្នកចូលរួម​ក្នុងការ​ស្រាវជ្រាវ​មាន​អាយុ​លើសពី​១៨​ឆ្នាំ និង​បាន​ស្វែងរក​ការព្យាបាល​ចំពោះ​ការ​ក្អក​ថ្មីៗ ដែល​នេះ​មានន័យថា ពួកគេ​មាន​រោគសញ្ញា​នៃ​ការ​ក្អក​ក្នុង​រយៈពេល​តិចជាង​១​ខែ ដែលជា​រោគសញ្ញា​មួយ​ដែល​ត្រូវបាន​គេ​ឃើញ​ដោយ​គ្រូពេទ្យ​។ នេះ​មិនមែនជា​ហេតុផល​ដើម្បី​សង្ស័យថា មួយចំនួន​នៃ​ពួកគេ​មានការ​ឆ្លង​មេរោគ​នៅ​នឹង​សួត​នោះទេ​ដែល​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នោះ​។​
 
​អ្នកចូលរួម​បាន​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​៣​ដង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ខណៈពេលដែល​ពួកគេ​មិនបាន​ធូរស្រាល​នោះ​, ពួកគេ​ហាក់ដូច​ជាមាន​ផល​រំខាន​ពី​ថ្នាំ​ទៅវិញ​ដូចជា ចង្អោរ​, ឡើងក​ន្តួ​ល​ក្រហម ឬ​រាគ​, នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង The Lancet Infectious Disease​។​
 
​នេះ​បាន​បង្ហាញថា មនុស្ស​ភាគច្រើន​ដោយ​ប្រើ placebo បង្ហាញ​ពីបទ​ពិសោធន៍​ថ្មី ឬ​មាន​រោគសញ្ញា​កាន់តែ​អាក្រក់​ទៅៗ ប៉ុន្តែ​នេះ​មិន​បង្ហាញ​ពី​ការកើតមាន​ថ្មីៗ​ញឹកញាប់​ដើម្បី​បញ្ជាក់​ពី​ការព្យាបាល​លើ​អ្នក​គ្រប់គ្នា​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នោះទេ​។ មនុស្ស​៣០​នាក់​ត្រូវការ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដើម្បី​ការពារ​មនុស្ស​ម្នាក់​ពី​ការវិវត្ត​ទៅជា​រោគសញ្ញា​កាន់តែ​អាក្រក់​ទៅៗ​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ដ៏​ធំ​បំផុត​ដើម្បី​បង្ហាញថា ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មិន​ជួយ​ព្យាបាល​ការឆ្លង​មេរោគ​លើផ្លូវ​ដកដង្ហើម​ផ្នែក​ខាងក្រោម​នោះទេ​។​ឈឺ​ត​បាន​និយាយថា ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មិន​រើសមុខ​ក៏​ជម្រុញ​ហានិភ័យ​ផងដែរ​។ ហានិភ័យ​ចំបង​ពី​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ផល​រំខាន​ផ្ទាល់​ដូចជា ការ​រាគ​ធ្ងន់ធ្ងរ​។​
 
​វេជ្ជបណ្ឌិត លេន ហ៊ូ​រ៉ូ​វីត (Len Horovitz) ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា អ្នកជំងឺ​ជាច្រើន​បាន​សុំ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​។ គាត់​បាន​និយាយថា នេះ​មិនមែនជា​អ្វីដែល​ត្រឹមត្រូវ​នោះទេ​។ វីរុស​ដូចជា វីរុស​នៃ​ជំងឺ​ផ្តាសាយ​មិន​ឆ្លើយតប​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នោះទេ​។​
 
​ដូចនេះ អ្វី​ដែលមាន​ប្រសិទ្ធភាព​នោះ​? ការថែទាំ​យ៉ាង​ល្អ ដូចជា គេង​អោយបាន​ច្រើន​, ផឹកទឹក​អោយបាន​ច្រើន​, និង​ប្រើ​ម៉ាស៊ីន​អោយមាន​ភាព​សើម និង​សួត​នៅពេល​យប់​។ ប្រសិនបើ​អ្នកមាន​ការ​ក្អក ឬ​មាន​ការឆ្លង​មេរោគ​លើផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​នោះ​, សូម​ទៅ​ជួបនឹង​គ្រូពេទ្យ និង​សូមអោយ​គាត់​ពិនិត្យ​អ្នក​។ គ្រូពេទ្យ​អាចធ្វើ​ការបណ្តុះ​ស្លេស្ម​ដែល​បានមកពី​ការ​ក្អក​ដើម្បី​មើលថា​តើ​វា​មាន​វត្តមាន​របស់​បាក់តេរី​ឬ​យ៉ាងណា​។​
 
​គាត់​បាន​និយាយថា ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ចំពោះ​ការ​ក្អក​ស្ងួត​ដោយ​មិនបាន​បណ្តុះ​មេរោគ​គឺជា​ការធ្វើ​រឿង​មួយ​ដែល​មិនល្អ​។ វា​មិនមាន​ប្រយោជន៍​អ្វី​ទាំងអស់ ហើយ​វា​អាចមាន​ហានិភ័យ​ទៅវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com