COVID-19
ជាតិ
កណ្តាល​៖អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ៧៥​នាក់ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​
21, Feb 2021 , 10:37 pm        
រូបភាព
អភិបាលខេត្តកណ្តាលចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៧៥ ទៅមណ្ឌលចត្តាឡីស័ក។ (រូបពីរដ្ឋបាលខេត្តកណ្ដាល)
អភិបាលខេត្តកណ្តាលចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៧៥ ទៅមណ្ឌលចត្តាឡីស័ក។ (រូបពីរដ្ឋបាលខេត្តកណ្ដាល)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តកណ្ដាល បាន​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​នាក់ គិត​ត្រឹម​សៀ​ល​ថ្ងៃទី​២១​កុម្ភៈ​នេះ​។ ពួកគេ​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលាបឋមសិក្សា​ព្រែ​កតា​ពៅ ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។

 
​នៅ​យប់​ថ្ងៃទី​២១​កុម្ភៈ រដ្ឋបាលខេត្ត​កណ្ដាល​បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ៖«​បុគ្គលិក​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ ចំនួន​៧៥​នាក់​ត្រូវបាន​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ បុគ្គលិក​ទាំង​៧៥​នោះ ត្រូវបាន​អភិបាលខេត្ត រៀបចំ​បញ្ជូនទៅ​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​»​។ 
 
​នៅ​យប់​ថ្ងៃ​នេះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​សាលារៀន វិទ្យាល័យ​សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់​គី​ស្តារ​ផងដែរ ដោយសារ​រក​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ ក្រសួង​អប់រំ ក៏​អំពាវនាវ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ទៅយក​សំណាក​ទៅពិនិត្យ​នៅ​ថ្ងៃស្អែក​នេះ​។​

អត្ថបទទាក់ទង
 
​របាយការណ៍​ក្រសួង​បង្ហាញថា តួលេខ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា​ឡើងដល់​៥៣៣​នាក់ ក្នុងនោះ​៤៧៣​នាក់ បានជា​សះស្បើយ និង​៦០​នាក់​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បើ​គិតតែ​ចំនួន​អ្នក​ឆ្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អ្នកជំងឺ​មាន​៤៣​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន និង​វៀតណាម​២​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com