ពាក្យ«ប្រុងពលី» គឺជាពាក្យត្រឹមត្រូវ!
ជាតិ
ពីនេះ ពីនោះ
ពាក្យ«ប្រុងពលី» គឺជាពាក្យត្រឹមត្រូវ!
22, Feb 2021 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មានអ្នកខ្លះ មិនសូវធ្លាប់ឃើញ ឬមិនសូវធ្លាប់ប្រើ ឬមិនសូវធ្លាប់លឺពាក្យនេះ ក៏គិតភ្លាមថា ពាក្យនេះ គឺជាពាក្យខុស។ តាមពិត ពាក្យនេះ មិនខុសទេ។ អ្នកសៀមរាប ជាពិសេស ប្រើប្រាស់ពាក្យនេះតាំងពីយូរយារណាស់មកហើយ។ ពាក្យ«ប្រុងពលី» មានន័យថា គឺជាកិច្ចមួយដ៏សំខាន់ដែលពលរដ្ឋខ្មែរភាគច្រើនតែងតែងរៀបចំធ្វើដំបូងគេនៅក្នុងពិធីសាសនាផ្សេងៗនៅក្នុងទំនៀមទម្លាប់ខ្មែរ។ «ប្រុង» មានន័យថា ការរៀបចំទុកជាមុន រីឯ «ពលី» មានន័យថា ការបូជា ឬពលិកម្ម។ល។ ដូច្នេះពាក្យ«ប្រុងពលី»នេះ ត្រូវបានគេប្រើប្រាស់សំដៅទៅកាន់ពិធីអ្វីមួយដែលចាប់ផ្តើមមុនដំបូង មុននឹងកិច្ចការ ឬការងារផ្លូវការចាប់ផ្តើម។ ឧទាហរណ៍ថា ពិធី«ប្រុងពលី»បើកការដ្ឋានជួសជុលខ្លោងទ្វារប្រាសាទ។ល។ អ្នកជំនាញនរវិទ្យាពន្យល់ថា ពិធី«ប្រុងពលី»ច្រើនធ្វើឡើងសម្រាប់ ឬសំដៅទៅ«ក្រុងពាលី»។ «ក្រុងពាលី» មានន័យសំដៅទៅដល់សេ្តច ឬនគរ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com