COVID-19
ជាតិ
សម្តេច ហ៊ុន សែន សម្រេចបិទសាលានៅភ្នំពេញ និងកណ្តាល ២សប្តាហ៍ ហើយស្នើឲ្យអ្នកគ្រោងរៀបការគួរផ្អាកសិន
22, Feb 2021 , 8:31 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈសារជាសំឡងនាល្ងាចថ្ងៃចន្ទនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសពីការសម្រេចចិត្តបិទសាលារៀនទាំងរដ្ឋ និងឯកជនរយៈពេល​២សប្តាហ៍ ដោយសារតែការរាលដាលកូវីដ-១៩ កាន់តែខ្លាំង។ ចំពោះអ្នកគ្រោងរៀបអាពាហ៍ពិពាហ៍ក្នុងកាលៈទេសៈនេះ ប្រមុខ​រដ្ឋាភិបាល បានស្នើឲ្យមានការពន្យាពេល ប៉ុន្តែបើមិនអាចទៅរួច គួរកាត់បន្ថយចំនួនភ្ញៀវ។



ជាមួយគ្នា សម្តេចក៏បាន​ស្នើទៅអ្នកនៅតាមបណ្តាខេត្តគួរដំណើរមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ។ សម្តេចបានអះអាងថា ល្ងាចនេះ ក្រុមការងារសុខាភិបាលតេស្តឃើញមនុស្សយ៉ាងហោចណាស់ជាង១០នាក់ទៀត វិជ្ជមានកូវីដ-១៩ ដោយអ្នកទាំងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕


© រក្សាសិទ្ធិដោយ thmeythmey.com