COVID-19
ជាតិ
ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ជាង៣.៧ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩
23, Feb 2021 , 10:44 am        
រូបភាព
លោក ហ៊ុន ម៉ាណែត ចាក់វ៉ាក់សាំងស៊ីណូហ្វាម កាលពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១  នៅមន្ទីរពេទ្យកាល់ម៉ែត។ (រូបថត៖ អ៊ូ សុខមាន)
លោក ហ៊ុន ម៉ាណែត ចាក់វ៉ាក់សាំងស៊ីណូហ្វាម កាលពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ (រូបថត៖ អ៊ូ សុខមាន)
គិតត្រឹមថ្ងៃទី២២កុម្ភៈ មានពលរដ្ឋ៣៧ ៣៧៩នាក់ហើយ ចំនួនបានចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងនោះពលរដ្ឋអាទិភាពមានចំនួន ៥ ៨៦០នាក់  និងកងទ័ព ចំនួ ៣១ ៥១៩នាក់ ។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
 
បើតាមតួលេខរបស់ក្រសួងសុខាភិបាល ក្នុងចំណោមពលរដ្ឋអាទិភាព ដែលបានចាក់វ៉ាក់សាំងទាំងអស់មានស្ត្រីចំនួន ១ ៩៧៦នាក់។ ចំណែកកងទ័ព ដែលបានចាក់វ៉ាក់សាំងជាង៣ម៉ឺននាក់នោះ មានស្ត្រី ចំនួន២ ៥៥៥នាក់។   
 
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន តាំងតែពីថ្ងៃតី១០កុម្ភៈមក។ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមនេះ គឺអាចចាក់បានសម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលស្ថិតនៅក្នុងចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។ 
 
វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ក្នុងនោះវ៉ាក់សាំងចំនួន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងការពារជាតិ។ 
 
គិតត្រឹមថ្ងៃទី២៣កុម្ភៈ កម្ពជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៣ករណី អ្នកសះស្បើយ ៤៧៥ករណី ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១១៦នាក់។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន៩៩នាក់ហើយ៕
 
  
 

Tag:
 សុខភាព
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com